ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការចម្រុះ រកឃើញមានផលិតផល អាល់កុលក្លែងក្លាយ ចំនួន ១៦៨ ប៊ីដុង

193

ភ្នំពេញ៖ គណៈកម្មការចម្រុះនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងឃើញមានផលិតផលអាល់កុល(សង្ស័យមេតាណុល) ចំនួន ១៦៨ ប៊ីដុង។

នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ មានការត្រួតពិនិត្យជាក់ស្តែងនៅផ្ទះលេខ១ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តាមដីកាចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយដឹកនាំសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំង គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងឃើញមានផលិតផលដូចខាងក្រោម៖អាល់កុល(សង្ស័យមេតាណុល) ចំនួន ១៦៨ ប៊ីដុង
ម៉ាសចម្រុះ ចំនួន ៤០កេស (១កេសមាន៥០ប្រអប់) ឧបករណ៍វាស់កម្តៅAPECH ចំនួន ៣០ គ្រឿង ស្ទីកឃ័រច្រើនម៉ាក ចំនួន ៥ គីឡូក្រាមឱសថបុរាណចិនLIANHUA QINGWEN JIONAN ចំនួន ៨ ប្រអប់ វិក្កយបត្រ ចំនួន ១១ ក្បាល អាវបំពង់ ចំនួន ៤ កេស (១កេស មាន ៥០ អាវ) ។

គណៈកម្មការចម្រុះបានសន្និដ្ឋានថា ផលិតផលឧបករណ៍បរិក្ខារពេទ្យ (អាល់កុល ម៉ាស ឧបករណ៏វាស់កំដៅ អាវបំពង់) គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ សមត្ថកិច្ចចម្រុះសម្រេចដកហូតដោយផ្លុំបេបណ្តោះអាសន្នផលិតផលខាងលើហើយអញ្ជើញម្ចាស់ទីតាំងទៅបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក ដើម្បីបន្តនិតិវិធី។ ស្នើសុំធ្វើវិភាគអាល់កុលរកកម្រិតសារធាតុមេតាណុល និងសារធាតុអេទីលអាល់កុល៕

អត្ថបទដែលជាប់ទាក់ទង