ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា នាំចេញម្ទេសស្រស់ រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២១នេះ មានការកើនឡើង

87

 

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងឲ្យ ដឹងនៅថ្ងៃនេះថា ៖ ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល៥ខែដំបូងនៃឆ្នាំ២០២១ នេះ។ ជាក់ស្ដែងយោងតាមរបាយការណ៏ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន៥៦៥០៧.១២ តោនត្រូវបាននាំ ចេញដែលជាការកើនឡើងប្រចាំឆ្នាំប្រហែល ៩៥% ។
នេះបើ យោងតាមរបាយការណ៏ លោក វេង សាខុន បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ប្រទេសកម្ពុជា នាំចេញម្ទេសក្រៀមចំនួន ៦០០តោនធ្លាក់ចុះ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា ៖ ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គទន្លេបាសាក់ និងទន្លេសាបរួមទាំងខេត្តកណ្ដាល កំពង់ចាមកំពង់ឆ្នាំង។ល។ ហើយទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា គឺប្រទេសថៃ បន្ទាប់មកគឺប្រទេសអារ៉ាប់រួម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង