ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ម្នាក់​ត្រូវ​រ៉ូ​ឡូ​កិន​ស្លាប់​ នៅ​ស្រុក​សំរោង​ទង​

64

កំពង់ស្ពឺ​ ៖​ បុរស​ជា​កម្មករ​ធ្វើ​ផ្លូវ​ល្បឿន​ម្នាក់​ត្រូវ​បាន​រ៉ូ​កិន​ថ្នល់​ដាច់​ហ្វ្រាំង​ជ្រុល​កិន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ខណៈ​កំពុង​អង្គុយ​នៅ​លើ​ផ្លូវ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​៣០​នាទី​ លើ​ផ្លូវ​ល្បឿន​លឿន​ត្រង់​ចំណុច​ភូមិ​ទួល​ព្រិច​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រ៉ូ​ឡូ​០១​គ្រឿង​ពណ៌​លឿង​ ម៉ាក​ LIUGONG​ គ្មាន​ពាក់​ស្លាក​លេខ​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ គេចខ្លួន​ក្រោយ​ពេល​កើតហេតុ​រួច​ )​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ។​

​ប្រភព​បន្ត​ថា​ ពេល​បើក​មក​ដល់​ចំណុច​ខាងលើ​ រ៉ូ​ឡូ​បាន​ដាច់​ហ្វ្រាំង​ជ្រុល​ទៅ​មុខ​កិន​ឈ្មោះ​ មួ​ង​ សា​មឿ​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ជី​ម្រាក់​ ឃុំ​កំពែង​ ស្រុក​គី​រី​វង់​ ខេត្តតាកែវ​ ជា​កម្មករ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ ដែល​កំពុង​អង្គុយ​នៅ​លើ​ផ្លូវ​ បណ្តាល​អោយ​ស្លាប់​កន្លែង​កើតហេតុ​ ។​

​បច្ចុប្បន្ន​ វត្ថុ​តាង​​ចាត់ចែង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​គង​ ។​ ចំណែក​សាកសព​ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួចរាល់​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​បាន​ប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង