ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ លើលោកនេះ គ្មានទេ មនុស្សដែលល្អឥតខ្ចោះ

121

 

ភ្នំពេញ ៖ តាមពិតខ្ញុំមិនជាទស្សនវិទូទេ គ្រាន់តែជាមនុស្សម្នាក់ចូលចិត្តអានស្នាដៃរបស់មនុស្សល្បីៗ ហើយយកមករ៉ាយរ៉ាប់ ប្រាប់មិត្តភ័ក្តិតែប៉ុណ្ណោះ ។
អារឿងរ៉ាយរ៉ាប់ប្រាប់គេប្រាប់ឯងនេះ ជួនកាលគេសរសើរថា យើងជាមនុស្សឧស្សាហ៍ តែក៏មានពេលខ្លះគេដៀលយើងថា ប្រយ័ត្នឆ្កួតដូចពួកទស្សនវិទូអស់នោះ ។ ខ្លះគេថាប្រយ័ត្នតែដើរៗ ឃើញថ្មក៏ញញឹមដាក់ដែរ នោះគេថាយើងនឹងកែលែងឡើងហើយ ។
តាមពិតពួកគេនិយាយត្រូវ ព្រោះខ្ញុំធ្លាប់ជួបមនុស្សម្នាក់ ហើយរាប់អានគ្នាទៀតផង ។
មនុស្សម្នាក់ហ្នឹងរៀនបានខ្ពស់ តែបើអង្គុយជាមួយគ្នាបានតែកន្លះម៉ោង គាត់ចាប់ផ្ដើមពុលទឹកមាត់ នឹងចាប់ផ្ដើមស្គាល់គេច្រើន ហើយគាត់មិនដែលអួតខ្លួនថា ស្គាល់លោកធំនេះ ឬ លោកធំនោះទេ តែគាត់ស្គាល់សុទ្ធតែព្រះជ័យវរ្ម័នឯណោះ ។ គាត់ជិះតែម៉ូតូឌុបទេ ប៉ុន្ដែពេលនេះគាត់ជិះអាកង់បីឥណ្ឌា ដែលគេចំណាំតែហៅថាអាផាស់អាប់នោះ ។

ថ្ងៃមុនបានជួបគ្នាម្ដង គាត់និយាយថា បន្ទាប់ពីបែកគ្នាមួយរយៈមក ពេលនេះគាត់ស្គាល់ឪពុកជ័យវរ្ម័នទី៧ ហើយតាមការស្រាវជ្រាវទៅ គាត់ធ្លាប់អង្គុយផឹកទឹកត្នោតជូរ ជាមួយឪពុករបស់ជ័យវរ្ម័នទី៧ ទៅទៀត ។ ជួបម្ដងៗទម្រាំតែដោះខ្លួន ពីគាត់ចេញរួចវេទនាណាស់ ។

នេះជារឿងគាត់តែរឿង ដែលនឹងលើកមកពេលនេះ គឺទស្សនវិទូបរទេមួយរូប បាននិយាយថា <លើលោកនេះអ្នកមិនចាំបាច់ខាត ពេលស្វែងរកមនុស្សស្វែងរកមនុស្ស ដែលល្អឥតខ្ចោះនោះទេ ព្រោះមិនដែលមានឡើយ ។
គួររកមនុស្សដែលនឹងឆ្លងកាត់រាល់បញ្ហាជីវិត ជាអ្នកគឺបានហើយ > ។

សម្រាប់ខ្ញុំៗគិតថាជាគំនិតត្រឹមត្រូវ ព្រោះពិតជាគ្មានទេមនុស្ស ដែលល្អឥតខ្ចោះនោះ បើមិនអញ្ចឹងលើពិភពលោកនេះ គ្មានសង្គ្រាមឡើយ ។ សង្គ្រាមសកលលោក បានកើតឡើងចំនួន២លើកមកហើយៗ មកទល់ពេលនេះ សង្គ្រាមត្រជាក់នៅបន្តកើតមាន ដោយកន្លែងខ្លះៗ នៃពិភពលោក សង្គ្រាបបច្ចេកវិទ្យា សង្ក្រាមសេដ្ឋកិច្ច រវាងមហាអំណាច ដែលមានធ្មេញបំពាក់ ដោយអាតូមិកនៅតែបន្ត ។ ការបង្កើតនូវមេរោគជីវសាស្ត្រ នៃបណ្ដាប្រទេសមហាអំណាច នៅតែមានដែលទាំងនេះ វាសាហាវជាងសង្គ្រាម ដែលប្រើកាំភ្លើងបាញ់ សម្លាប់គ្នាទៅទៀត ។ យើងគួរតែងាកមក ដើម្បីស្វែងរកមនុស្សដែលឆ្លងកាត់ រាល់បញ្ហាជីវិតជាមួយគ្នា បានហើយតែក៏មិនប្រាកដថា នឹងរកបានដែរ ។
និយាយដោយត្រង់ទៅ សូម្បីតែទស្សនវិទូ ដែលជាអ្នកបង្កើតឡើងនូវទ្រឹស្ដីនេះ ក៏ទំនងជាគាត់ជួបនូវការបរាជ័យ ក្នុងរឿងនេះដែរ ហើយទើបមានការឈឺចាប់ ហើយបង្កើតនូវទ្រឹស្ដីនេះ មកបែបនេះ ៕


អត្ថបទដែលជាប់ទាក់ទង