ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារធំថ្មី មានប្រជាពលរដ្ឋជិត១ពាន់ នាក់ ចេញ ចូល ផ្សារ នៅព្រឹកថ្ងៃទី១៥មិថុនា គណៈកម្មការផ្សារ បានយកចិត្តទុកដាក់ខ្លាំងជាងទ្វេដង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩

176

ភ្នំពេញ៖ ផ្សារធំថ្មី ជាផ្សារធំមួយក្នុងចំណោមផ្សាររដ្ឋទាំង២៥នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥មិថុនា ដែលជាថ្ងៃតំបូងនៃការបើកអោយដំណើរការផ្សារជាធម្មតាឡើងវិញនេះ ផ្សារធំថ្មី បានទទួលប្រជាពលរដ្ឋដែលចេញ ចូលទិញឥវ៉ាន់ប្រមាណជិត១ពាន់នាក់ ។ជាមួយគ្នានោះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខ្លាំងជាងមុនទៀតទ្វេដង ។
លោកស្រីប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានមានប្រសាសន៍លើកឡើងថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន យកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីត្រូវបានលោកឃួង ស្រេងចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើករួចមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជម្ងឺកូវីដ-១៩នេះអោយបានជោគជ័យ ។
លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករ បានពាក់ម៉ាស់គ្រប់គ្នា វ៉ាស់កំដៅពេលចេញចូល ,ដាក់QR Codeនិងបានណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ លាងដៃជាមួយសាប៊ូនិងជែល ដែលក្រុមការងារបានរៀបចំរួចជាស្រេច។
លោកស្រីបញ្ជាក់ថា ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទ្វេ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
លោកស្រីប៉ុន ដានី បានបញ្ជាក់អោយដឹងបន្តនៅរសៀលថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតអោយបើកដំណើរការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឡើងវិញ ។សម្រាប់ផ្សារធំថ្មីរបស់លោកស្រីបានបើកទ្វារ៤ ច្រកបន្ថែមសរុបទាំងអស់ ១២ច្រក មានម៉ាសុីន វាស់កម្តៅ ២០គ្រឿង បានប្រើប្រាស់អាល់កុលអស់ ២០ លីត្រ/ថ្ងៃ ។ បានអនុវត្តន៍វិធានសុខាភិបាល បីកុំ បីការពារ ពីរចូលរួម។ ផ្សារំថ្មីមានតូប ៣,២៨០ តូប និង១៩៨គ្រែចល័ត ចំនួនតូបនិង គ្រែចល័ត មកលក់ដូរ មានចំនួន ៥២៥ ស្មើនឹង១៥%។ គិតចាប់ពីម៉ោង ៥:៣០នាទីមកដល់ម៉ោង ១១:០០នាទីភ្ញៀវចូលផ្សារមានចំនួន ៨៦៤នាក់ ។បានប្រើប្រាស់កម្លាំងមាន គណៈអភិបាល សមាជិក សន្តិសុខ កម្មករអនាម័យ កម្មករ កម្លាំង ប៉ូលីសសហការណ៍ សរុបមានចំនួន ៨៨នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង