ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ករណីរំលោភលើទំនុកចិត្ត ខ្ចី​ម៉ូតូគេជិះ ​តែ​មិន​យក​ឲ្យ​ម្ចាស់គេ​វិញចង់ស៊ីដាច់

128

 

​បាត់ដំបង​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ ខ្ចី​ម៉ូតូម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០២០​ របស់ជនរងគ្រោះ យក​ទៅ​ប្រើប្រាស់​តែ​មិន​យក​មក​សង​ខ្លួន​វិញ ហើយសមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​​ទៅ​កាន់​សាលាដំបូង​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បានឲ្យ​ដឹង​ថា​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ​ ចាន់​ ណា​ក់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​តា​ហែ​ន​២​ ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​០៥​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​៥​ ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ខាងលើ​ សម្ភារ​បាត់បង់​ រួម​មាន​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០២០​ ពណ៌​ខ្មៅ​ ចំនួន​១​គ្រឿង​ ពាក់​ផ្លាក​លេខ​ បាត់ដំបង​ 1AI-0952​ ដែល​ជនសង្ស័យ​ចំនួន​២​នាក់​ ខ្ចី​យក​ទៅ​ប្រើប្រាស់​តែ​មិន​យក​មក​សង​ខ្លួន​វិញ​។​ កម្លាំង​នគរបាល​ក្រុង ​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មានការ​អនុញ្ញាត​ ឃាត់ខ្លួន​តាម​បញ្ជា​របស់​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ដដែល​ វេលា​ម៉ោង​២១​និង​៣០​នាទី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២​នាក់​ ត្រង់​ចំណុច​ក្រុម​ទី​៣២​ ភូមិ​វត្ត​លៀប​ សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ ទី​១.​ឈ្មោះ​ សាន​ សុធា​ (​ហៅ​ ឆែប​)​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ និង​ទី​២.​ឈ្មោះ​ ឈឿ​ សុភាព​ (​ហៅ​ ញ៉ា​ញ់​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​អន្លង់​វិល​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ បាន​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ ណា​ក់​ ពិតប្រាកដ​មែន​ ក្នុង​នោះ​សម្ភារៈ​ដកហូត​រួម​មាន​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០២០​ ពណ៌​ខ្មៅ​ ចំនួន​១​គ្រឿង​ ពាក់​ផ្លា​ក​លេខ​ បាត់ដំបង​ 1AI-0952​ ជា​របស់​ជន​រង​គ្រោះ​​ ហើយសមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​

​ករណី​នេះ​ កម្លាំង​សមត្ថកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង