ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ៖ មានចម្ងល់មួយចំនួន ពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា

169

 

ភ្នំពេញ ៖ កន្លងទៅថ្មីៗនេះ មានចម្ងល់មួយ ចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ថា បច្ចុប្បន្នប្រជាជន យើងមានការកើនឡើង ជារៀងរាល់ឆ្នាំ ផ្អែកតាមតួលេខ បណ្ដោះអាសន្ននៃជំរឿនទូទៅ ប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់ (de-facto) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួន ១៥ ២៨៨ ៤៨៩នាក់ ដែលកើនឡើងចំនួន ១៤១% រយៈពេល១១ឆ្នាំ រវាង ឆ្នាំ២០០៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យតម្រូវការត្រី សាច់សម្រាប់បរិភោគ មានការកើនឡើងផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាននៅ ថ្ងៃទី១៥ ខែមិថុនា របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា បើតាមការស្រាវជ្រាវ ប្រជាជនម្នាក់បរិភោគត្រីប្រមាណ ៥២៤គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែចំពោះប្រជាជន ដែលរស់នៅតំបន់ទំនាបលិចទឹក បរិមាណនៃការបរិភោគត្រីបាន កើនឡើងដល់ទៅប្រមាណ ៧៥៦គីឡូក្រាម ក្នុងមួយឆ្នាំ។ ឆ្លើយតបទៅនឹងតម្រូវការ ខាងលើនេះ ពិសេសក្នុងបរិបទ នៃការរាតត្បាតជាសកល នៃជំងឺឆ្លងកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹក ចិត្តប្រកបដោយភាពកក់ក្ដៅ ដើម្បីអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និង ខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀង ចំនួន៤នាពេលកន្លងមក។ លើសពីនេះ ក្រសួងបានសហការ យ៉ាងល្អប្រសើរជាមួយ សមាគមវារីវប្បករ នៅកម្ពុជាផងដែរ។ អនុវត្តតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធផល ជាក់ស្តែងផលិតកម្មវារីវប្បកម្មក្នុងឆ្នាំ២០២០នេះ បានកើនឡើងរហូតដល់ជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ជាការពិត ធនធានមនុស្សពាក់ព័ន្ធនឹងការងារ វារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បកម្មនៅកម្ពុជា។ ជាក់ស្តែង មន្ត្រីជំនាញវារីវប្បកម្មត្រូវបាន ទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះ ទៅបណ្តុះបណ្តាល ដល់កសិករឱ្យចេះ ចិញ្ចឹមត្រីនៅស្ទើរតែគ្រប់រាជធានី ខេត្តដែលមានសក្តានុពលផលិត។ ទោះជា យ៉ាងនេះក្តី យើងទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហា ប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ ដោយមូលហេតុសំខាន់ៗ ដូចខាងក្រោម៖ ក.ការថមថយផលត្រីពីធម្មជាតិ ដោយសារ កំណើនប្រជានេសាទ បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើស មានល្បិចកលក្នុងការ ធ្វើនេសាទខ្ពស់ ការរេចរិលបរិស្ថាន និងការបាត់បង់ ជម្រកត្រីសម្រាប់ពងកូន ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផល នៅមានកម្រិត ក្រោយពីប្រមុខ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់ នៃការផ្ទេរសិទ្ធិអំណាច ទៅថ្នាក់ក្រោមជាតិ។

មានបដិបក្ខក្នុងការគ្រប់គ្រង ទីផ្សារត្រីនៅកម្ពុជា រួមមាន៖ មិនមានការព្រមព្រៀងណា មួយរវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូល រួមទាំងបណ្តាញ អ្នកគាំទទាំងពីរភាគីនេះផងដែរ មាននិន្នាការគាំទ្រការនាំចូល ក្នុងគោលបំណង គាំទ្រការធ្វើពាណិជ្ជកម្មសេរី និងគាំទ្រផលិតផល ដែលមាន តម្លៃទាបដើម្បីចែកចាយ នៅលើទីផ្សារ សម្រាប់ប្រជាជនកម្ពុជា ដែលទទួលបាន ប្រាក់ចំណូលទាប។

ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ៖ វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែង ជាមួយផលិតផលនាំចូល បានទដោយមូលហេតុ៖ ១) .ការជ្រើសរើស ទីតាំងចិញ្ចឹមមានលក្ខណៈ ភូមិសាស្ត្រមិនសមស្រប (ខ្វះប្រភពទឹក, បរិស្ថាន ជុំវិញមិនគាប់ប្រសើរ)។ ២).ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងបំរើក្នុងការ ចិញ្ចឹមមានតម្លៃខ្ព។ស់ ៣) .បណ្តាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយ ភាគច្រើនគ្រប់គ្រង ដោយបណ្តាញ អាជីវករនាំចូលត្រី។ យន្តការត្រួតពិនិត្យនៃការនាំ ចូលមានភាព ស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ចនានា សម្រាប់ អ្នកនាំចូល និងមានសមត្ថកិច្ចទទួល ខុសត្រូវជាច្រើន។

វិស័យវិនិយោគឯកជន លើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹង ក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃ ការដឹកជញ្ជូនក្នុងស្រុក និងការ នៅមានតម្លៃខ្ពស់។ នាំចេញតម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុកក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្ម តាម អភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍- ដើម្បីរួមចំណែក ដោះស្រាយនូវបញ្ហាប្រឈម ទាំងឡាយដូចបាន រៀបរាប់ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង