ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ទឹកស្ទឹង និង ទឹកបឹង

147

ភ្នំពេញ ៖ រវាងទឹកស្ទឹងនិងទឹកបឹង គឺខុសគ្នាព្រោះទឹកស្ទឹង វាហូររីឯទឹកបឹងជាទឹកគ្មានសរសៃ គឺវានៅនឹងហើយទឹកបឹងនេះ គ្រោះថ្នាក់ណាស់ បើអ្នកមិនចេះហែល ប្រសិនបើលង់នោះគ្មានសង្ឃឹមថា បាននៅរស់រានមានជីវិតឡើយ ចំពោះទឹកស្ទឹវាហូរប្រសិនបើលង់ គឺវាអាចហូរនាំអ្នកដែលល់នោះ មកកានច្រាំងបាន ។
ដោយសារតែទឹកបឹង វាមិនហូរបែបនេះ ទើបទឹកបឹងវាក្រខ្វក់ជាងទឹកស្ទឹង ព្រោះរាល់សំណល់កខ្វក់នានា វាមិនហូរទៅទីណាឡើយ គឺវានៅតែក្នុងបឹងដដែលអញ្ចឹងហើយ ទើបគេនិយាយថាទឹកបឹង គេអាចប៉ះវាបានដដែលៗ ហើយនឹងទឹកដដែលៗទៀតផង ។ ចំពោះទឹកស្ទឹងប្រៀបដូច ជាពេលវេលាដែលកន្លងទៅហើយនោះ មិនត្រឡប់មកវិញឡើយ ។
ជាមនុស្សកុំបណ្ដោយឲ្យពេលវេលា រំលងទៅចោលទទេៗ ឥតប្រយោជន៍ឲ្យសោះ ។ ចាស់ៗបានប្រដៅថា ពេលវេលាជាមាសប្រាក់ អ្វីដែលកន្លងផុតទៅហើយនោះ វាមិនវិលត្រឡប់មកវិញឡើយ ។
សុភាសិតបរទេសមួយឃ្លា បានសរសេរថា <ពេលវេលាប្រៀបដូចជាទឹកស្ទឹងអញ្ចឹង។
អ្នកមិនអាចប៉ះទឹកដដែលៗ នោះបាន២ដងនោះទេ ព្រោះទឹកដែលហូរទៅផុត ហើយវាមិនវិលត្រឡប់មកវិញនោះទេ 😠Time is like a river you Cannot Touch the Same water Twice Becausethe flow that has Passed will Never Pass again) ៕


អត្ថបទដែលជាប់ទាក់ទង