ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីចំនួន​ ៦៩៣នាក់​ជាសះស្បេីយ​ ៧៥៤នាក់ និង ស្លាប់ថ្មី​ ៧នាក់​

66

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ១៦ មិថុនា​ ២០២១​ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៩៣នាក់​ (ឆ្លងសហគមន៌​:​ ​៦៦០​នាំចូល:​ ៣៣) និងមានជាសះស្បេីយ​ ៧៥៤នាក់ ។ ដូច្នេះចំនួន ករណីជំងឺកូវីដ – ១៩ សរុប​កេីន​ ៤០១៥៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣៤៣២៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់ ៣៦៨នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕

អត្ថបទដែលជាប់ទាក់ទង