ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកស្ថានីយ៏វិទ្យុ និងទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នាំអំណោយជាថ្នាំពេទ្យ សម្រាប់ព្យាបាលបឋមដល់អាជ្ញាធរខណ្ឌជ្រោយចង្វារ

137

 

ភ្នំពេញ៖លោកឃ្លាំង ហួត ជំនួយការសម្តេចអគ្គសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជារាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌជ្រោយចង្វារ និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងទទួលអំណោយពី លោក ហួង ដារាមុនី អគ្គនាយកស្ថានីយ៏វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ និង លោក Apichart តំណាងក្រុមហ៊ុន Chamathart Premium Ice ដែលបាននាំយកអំណោយ ដែលជាប្រភេទថ្នាំពេទ្យសម្រាប់ព្យាបាលបឋម ក៏ដូចជាការចែករំលែកនូវសកម្មភាព មនុស្សធម៌មកដល់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយដែលទទួលបានរួមមាន៖ ឱសថព្យាបាល ជាប្រភេទថ្នាំទឹកសេរ៉ូ ថ្នាំគ្រាប់ ព្យាបាលអាការៈក្អក គ្រុនក្តៅ និងគ្រីមលាបបំបាត់រោគអាឡែកហ្ស៊ីស្បែក ចំនួន ១០កេស ស្មើនឹង ៨០០កញ្ចប់ និងធុងទឹកកកចំនួន០១ ពីក្រុមហ៊ុន Chamatharn Co., Ltd (EVA Premium Ice) ដើម្បីចូលរួមជួយសម្រួលដល់ ការចំណាយទៅលេីការចរាចរទិញថ្នាំព្យាបាលដល់អ្នកជំងឺ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុង ខណ្ឌបានប្រេីប្រាស់ថ្នាំឱ្យមានប្រសិទ្ធភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង