ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករ ចិញ្ចឹមមាន់ នៅខេត្តសៀមរាប មានជីវភាពធូរធារ ជោគជ័យ លើកមុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់

108

 

សៀមរាប៖ កសិករ ចិញ្ចឹមមាន់នៅខេត្តសៀម រាបបានខិតខំប្រឹងប្រែងហាត់រៀនបច្ចេកទេសថ្មីៗ ក្នុងការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ រហូតបានធ្វើឲ្យជីវភាពគ្រួសារ កាន់តែល្អប្រសើរមួយកម្រិត ទៀតពីមុខរបរនេះ។
លោក ឈឿម វ៉យ កសិកររស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២១ថា៖ រយៈពេល ៥ឆ្នាំហើយ ដែលលោកបានងាកមកចាប់ផ្តើមមុខរបរចិញ្ចឹមមាន់ភ្ញាស់កូនលក់ ដោយទទួលបានបច្ចេកទេស និងសម្ភារពីគម្រោង បឹងទន្លេសាប ព្រោះមុខរបរនេះមិនចំាបាច់ចំណាកស្រុក និងអាចរកប្រាក់ចំណូលបានគួរសម។
លោកបន្តថា សព្វថ្ងៃមេមាន់ ដែលចិញ្ចឹមសម្រាប់ភ្ញាស់យកកូនលក់មានចំនួនជាង៥០០ ក្បាល និងអាចលក់ចេញកូនមាន់ជា មធ្យមបានចន្លោះពី២០០០ទៅ៣០០០ក្បាល ក្នុងមួយខែ និងមានតម្លៃចាប់ពី៤,៥០០រៀលទៅ៥,៥ ០០ រៀលក្នុងមួយក្បាល។
លោកបន្តទៀតថា ទោះបីស្ថិតក្នុងស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប តែមុខរបរភ្ញាស់កូនមាន់លក់ មិនមានការរាំងស្ទះធំដុំណាមួយឡើយ គ្រាន់តែអត្រានៃការកុម្មង់ទិញកូនមាន់ហាក់ធ្លាក់ចុះបន្តិច។
ខ្ញុំបានគម្រោងពីខាងបឹងទន្លេសាប គាត់ចុះរើសកសិករឲ្យចិញ្ចឹមមាន់ភ្ញាស់កូនលក់ ខ្ញុំក៏ទទួលយកគម្រោងនេះ ខាងគម្រោង គាត់ជួយជាថវិកានិងសម្ភារខ្លះ យើងមានទុនខ្លះក៏ធ្វើ ដំណើរការមុខរបរនេះ អាចរកចំណូលបានខ្លះដែរ ហើយនៅផ្ទះផង អត់ពិបាកចេញទៅណាទៅណី ក៏ចាប់អាជីពនេះទៅ សព្វថ្ងៃខ្ញុំមានមេមាន់៥៥០ក្បាល ភ្ញាស់កូនលក់ អត់បានចិញ្ចឹមយកសាច់ទេ ក្នុងមួយខែតាមរដូវដែរ ខែខ្លះក៏បានតិចខែខ្លះក៏បានច្រើន ប៉ុន្តែក្នុងមួយខែបានចន្លោះពី ២០០០ ទៅ ៣០០០កូន ខ្ញុំលក់តែនៅក្នុងខេត្តសៀមរាបនេះទេ អត់សូវពិបាកទេ ពេលញាស់មកធ្វើម៉េចដាក់កម្តៅឲ្យបានគ្រប់គ្រាន់ ដាក់វីតាមីនចម្រុះឲ្យផឹក ដាក់ចំណីឲ្យវា។
សូមបញ្ជាក់ថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តសៀមរាប បានខិតខំជំរុញកសិករឲ្យងាក មកចាប់យកមុខរបរ កសិកម្ម ដោយមានផ្តល់ជាសម្ភារ និងបច្ចេកទេស ជាពិសេសបច្ចេកទេស នៃការដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វ សម្រាប់ធ្វើជាម្ហូបអាហារ និងលក់ចេញ ដើម្បីរកប្រាក់ចំណូល ផ្គត់ផ្គងជីវភាពគ្រួសារឲ្យល្អប្រសើ ខណៈដែលវិបត្តិនៃជំងឺ កូវីដ-១៩ ហាក់នៅមិនទាន់ធូរស្រាល នៅឡើយ។ ខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមមាន់ សរុបចំនួន៧៦កន្លែង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងខេត្ត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង