ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញអ្នកឆ្លងវីរុសកូវីដ-១៩ ប្រភេទបម្លែងថ្មី ចំនួន ០៧នាក់ លេីអ្នកដំណេីរចូលមកកម្ពុជា

254

ភ្នំពេញ៖ ក្រសួងសុខភិបាល នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះ បានប្រកាសថា កម្ពុជា រកឃេីញអ្នកឆ្លងវីរុសកូវីដ-១៩ ប្រភេទបម្លែងថ្មី ចំនួន ០៧នាក់ លេីអ្នកដំណេីរចូលមកកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ដែលលទ្ធផលចេញ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។  លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៥) ប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួង ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផល នៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ដែលបម្លែងថ្មីប្រភេទ B,1,617-2 (Delta) ចំនួន ០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់ មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ។  យោងតាមលទ្ធផលខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និងពាកុំ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើ ចត្តាឡីស័កឱ្យគ្រប់ចំនួន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លង បន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ មិនត្រូវមានការ ជួបជុំគ្នា ដើម្បីស៊ីផឹក ឬបង្កឱ្យមានការជួបជុំគ្នាច្រើនកុះករ ដូចជាពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ មិនត្រូវទៅ កន្លែងដែលបិទជិតៗ ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក បន្ទប់គ្មានខ្យល់ចេញចូល និងត្រូវកាត់បន្ថយ ការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនបើមិនមាន ភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅពេលដែលដល់ជន សូមចូលរួមចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង