ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនពិកា ចាស់គ្មានទីពឹង រស់នៅក្នុងសង្កាត់បឹងកក់ទី១ ៥០គ្រួសារ ទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

332

ភ្នំពេញ៖ ប្រធានកិតិ្តយសអនុសាខាកាកបាទកម្ពុជាខណ្ឌទួលគោក និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារដែលកំពុងជួបប្រទះជីវភាពខ្វះខាតជនពិកា ចាស់គ្មានទីពឹង ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  ក្នុងឱកាសនោះដែរលោក ឯក ឃុនដឿន បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ដូចខាងក្រោម  ៣ការពារ ( .ពាក់ម៉ាស .លាងសម្អាតដៃឲ្យបានញឹកញាប់ .គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក .កុំទៅកន្លែងមានមនុស្សច្រើនកុះករ .កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩

   គួរបញ្ជាក់ថា អំណោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ០១បាវ ស្មើ២៥គីឡូក្រាម មីចំនួន ០១កេសត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរនិងថវិកា ចំនួន២០.០០០រៀល

 

អត្ថបទដែលជាប់ទាក់ទង