ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖រឿងរបស់ អ្នកកាសែតស្រុកយើង

300

ភ្នំពេញ៖មានអាជីពជាអ្នកកាសែតដូចគ្នាទេ អញ្ចឹងហើយទើបមិនចង់ ហែកកេរ្តិ៍គ្នាឯងនោះ ព្រោះវាជាពូជតែមួយ តែលោកកាសែតខ្លះចេញ មកភ្លាវតែម្ដងគួបផ្សំនឹងអាជ្ញាធរខ្លះ ឬ សមត្ថកិច្ចខ្លះចេះ តែរអើលខ្នងទៅទៀតនោះធ្វើឲ្យ លោកកាសែតនោះកាន់តែអឿ ។

លោកកាសែតខ្លះនិយាយ សុទ្ធតែទះទ្រូងថា ខ្លួនជាអំណាចទី៤ អ្ហ៊ី ! ពិតជាខ្លាំងផស់គេមែនណា ។យកពាក្យនេះទៅគោះលុយគេ គម្រាមគេនេះនៅមិន ទាន់គិតថាអំពើរដែល ខ្លួនធ្វើនោះវាជាបទល្មើស ព្រហ្មទណ្ឌទេមើលទៅ ។ បែបនេះគេហៅថា បំពានច្បាប់សារព័ត៌មានហើយ ខុសច្បាប់ព្រហ្មទណ្ឌទៀតផង ។
ខ្លះទៅបំពានលើដែន សមត្ថកិច្ចរបស់ប៉ូលីស កងរាជអាវុធហត្ថដែល កំពុងតែបំពេញការងារ ដូចជាទៅបង្កឲ្យបាត់ នូវភស្តុតាងសម្រាប់ ស្វែងរកជនល្មើស ឬ ធ្វើឲ្យជនល្មើសដឹងខ្លួន ក៏គេចខ្លួនបាត់ក៏មាន ។ខ្លះត្រូវសមត្ថកិច្ចរារាំងថា កុំអាលធ្វើរឿងនេះព្រោះវាប៉ះពាល់ឬ អាចបាត់ភស្តុតាង តែលោកកាសែតយើងបែរជាចោទ សមត្ថកិច្ចថារារាំង សេរីភាពសារព័ត៌មាននៅកម្ពុជា ។
និយាយមែនទែនទៅ សេរីភាពនៅស្រុកខ្មែរ តាំងពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣ មកសេរីភាពនៅស្រុកខ្មែរ លំបាកឲ្យនិយមន័យណាស់ ខ្ឡះថាសេរីភាពនៅលើមេឃ ខ្លះថានៅស្ថាននរកខ្លះថា នៅស្ថានព្រះឥន្ទ្រ ខ្លះថាពណ៌នេះ ខ្លះថាក្លិនបែបនេះទេ។ ស្ដាប់យូរៗទៅចង់ពុក នឹងពាក្យសេរីភាពយ៉ាងម៉េចទេខ្ញុំ ។អ្នកដែលចេះខាងសេរីភាព គួរតែធ្វ់យ៉ាងណា កុំឲ្យប៉ះទង្គិចដល់សេរីភាព របស់អ្នកដទៃទៅបាន ហើយព្រោះស្រុកខ្មែរ មានគុកដូចស្រុកដែរតើ ៕

អត្ថបទដែលជាប់ទាក់ទង