ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនទាំង៧មណ្ឌល នៃសង្កាត់ទាំង០៥ បានបញ្ចប់នៅរសៀល ទី២១ ខែមិថុនា

45

 

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិដោយសូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម លី ចាន់ភក្ដី អនុប្រធានក្រុមសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ក្នុងបេសកកម្មនៃយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញដោយចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១ (ដូសទី១) និងចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ (ដូសទី២)។
សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន សម្រាប់ដូសទី១ បានចំនួន ៤១,២៨៦នាក់ និងដូសទី២ បានចំនួន ៤០,២៩៩នាក់៕

អត្ថបទដែលជាប់ទាក់ទង