ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល ទទួលអំណោយ សប្បុរសធម៏ជាសម្ភារៈ សម្រាប់ការពារជំងឺ កូវិដ-១៩

120

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌលំបូល និងក្រុមការងារសាលាខណ្ឌបានទទួល អំណោយពីក្រុមហ៊ុន Chamatharn Co.,Ltd(Eva Premium Ice)ដោយបានសហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានឧបត្ថម្ភថ្នាំពេទ្យ​ និងសម្ភារៈមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្នាំពេទ្យចំនួន ១០កេស(ក្នុងមួយកេសមាន៦៨០កញ្ចប់) ទឹកកកអនាម័យអ៉ីរ៉ាចំនួន ៤៨គីឡូក្រាម និងធុងទឹកកកចំណុះ១៥០លីត្រ ចំនួន០១ធុង ជូនរដ្ឋបាលខណ្ឌកំបូល ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។

លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាល ខណ្ឌកំបូល និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ នៅក្នុងកាលៈទេសៈដែល ប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត ពីមេរោគកូវីដ-១៩ (Covid-i9) សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជ រដ្ឋាភិបាល រដ្ឋបាលខណ្ឌកំបូល និង ប្រជា ជនកម្ពុជាទាំងអស់ ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា
ក្នុងនាមតំណាងក្រុមមប្រឹក្សាខណ្ឌ​ គណៈអភិបាលខណ្ឌ​ មន្ត្រីរាជការបុគ្គលិក​ និងប្រជាពលរដ្ឋក្នុងខណ្ឌកំបូលទាំងអស់​ សូមថ្លែងអំណរគុណ នូវ ទឹកចិត្តដ៏ថ្លៃថ្លានេះ និងសូមប្រសិទ្ធពរជូន ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ ជាពិសេសសូមឲ្យដំណេីរការរបស់ក្រុមហ៊ុនទាំងពីរ​ សូមមានការគាំទ្រកាន់ច្រេីនឡេីង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង