ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លី​ ចន្ទតុលា​ និងលោកស្រីផ្ដល់ ថវិកា៨០លានរៀល ដល់រដ្ឋបាលខណ្ឌទួលគោក សម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

113

ភ្នំពេញ៖លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក្នុងនាមរដ្ឋបាលខណ្ឌនិង ក្រមប្រឹក្សាខណ្ឌសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក លី​ ចន្ទតុលា​ និងលោកស្រីដែល បានឧបត្ថម្ភថវិកា​ ៨០​ លានរៀល​ តាមរយ:លោកកត្តិនិតិកោសលបណ្ឌិត​ ឱម​ យុិនទៀង​ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក​ សម្រាប់ប្រើប្រាស់ក្នុង ប្រតិបត្តិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក សូមគោរពជូនពរ លោកនិងលោកស្រី ព្រមទាំងក្រុមការងារ ឱ្យសមប្រកបពុទ្ធពរទាំង ៤ ប្រការ៕

អត្ថបទដែលជាប់ទាក់ទង