ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរកសុីជួញដូរគ្រឿងញៀន និងប្រើប្រាស់ ប៉ូលិសបង្រ្កាប

37

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយ ព្រុំ សំណាងបានអោយដឹង នៅព្រឹកថ្ងៃទី២២ខែមិថុនានេះថា ករណី ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលពីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះនៅចំណុច ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យៈ ០៦នាក់ ប្រុស ស្រី ០១នាក់ (ឃាត់ ០៥នាក់ ស្រី ០១នាក់ រត់គេចខ្លួន ០១នាក់)
១.ឈ្មោះ សុខ សូ ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២.ឈ្មោះ សោម ស័ក ភេទប្រុស អាយុ ១៧ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣.ឈ្មោះ ទុយ រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មានលំនៅភូមិរទាំង ត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៤.ឈ្មោះ អាង រចការ ភេទប្រុស ១៧ឆ្នាំ
៥.ឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅភូមិយកបាត្រ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖
១ /- ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន ១០កញ្ចប់ (មធ្យម ០៥កញ្ចប់ តូច ០៥កញ្ចប់)
២./ជញ្ជីងថ្លឹង ចំនួន ០១
៣./ទូរស័ព្ទ ម៉ាក nokia ចុចពិល ០២គ្រឿង
៤./ថង់ក្រណាត ចំនួន ០១
៥./កន្ត្រៃយ៍ចំនួន ០១
៦./ ម៉ូតូចំនួន ០១គ្រឿង
ម៉ាក mio ពណ៍ខៅ្មលាយលឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 1W.8881
៧. /សម្ភារះប្រើប្រាស់វុិចខ្ចប់គ្រឿងញៀនមួយចំនួន។
នៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលភូមិធំសហការជាមួយកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកកៀនស្វាយ បានល្បាតនៅក្នុងភូមិសាស្ត្រឃុំភូមិធំ លុះដល់ម៉ោងកើតហេតុខាងលើ ល្បាតដល់ចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យចំនួន ០៤នាក់ កំពុងស្ទូចត្រីនៅ ស្រះទឹកក្នុងដីក្រុមហ៊ុនវឌ្ឍនៈ ស្ថិតនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការសង្ស័យ កំលាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ ក៏ឃើញមានថ្នាំញៀន ចំនួន ០៤កញ្ចប់តូច នៅក្នុងកញ្ចប់បារីម៉ាយសេវេន ដែលជនសង្ស័យបោះចោល នៅលើស្មៅ ភ្លាមនោះក៏បានឃាត់ខ្លួន ជនសង្ស័យទាំង ០៤នាក់ ធ្វើការសួរនាំ ពេលនោះអ្នកទាំង ០៤នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី ពួកខ្លួនបាន អង្គាសលុយគ្នា បានលុយចំនួន ២០០០០៛(ពីរមុឺនរៀល) អោយទៅឈ្មោះ សុខ សូ ភេទប្រុស យកទៅទិញថ្នាំញៀនពី ឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ឆ្នាំ មានលំនៅភូមិយកបាត្រ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ ១០០០០០៛ (ដប់មុឺនរៀល) ដោយអោយលុយចំនួន ២០០០០៛ (ពីរមុឺនរៀល) ដោយនៅជំពាក់ ៨០០០០៛ (ប្រាំបីមុឺនរៀល) ដើម្បីយកទៅប្រើប្រាស់ និង លក់បន្ត។
ក្រោយពីទទួលចម្លើយសារភាព ភ្លាមកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការណ៍ជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកកៀនស្វាយ បានចុះទៅឃាត់ខ្លួនឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ម្នាក់ទៀតនៅផ្ទះឈ្មោះឡុង ស្រីមុំ ស្ថិតនៅក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ០៥កញ្ចប់ មធ្យម និងសម្ភារៈវេចខ្ចប់ នឹងប្រើប្រាស់ថ្នាំញៀនមួយចំនួននិង ជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាយ សុីតូ ភេទប្រុស បានឆ្លើយសារភាពថា: ថ្នាំញៀនខាងលើ ពិតជារបស់ខ្លួនពិត ប្រាកដមែន ដែលខ្លួនបានទិញពី ឈ្មោះ ភក្រ្ដ័ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ(មិនស្គាល់ត្រកូល) នៅម្តុំផ្លូវ ៦០ម៉ែត្រ ក្រុងភ្នំពេញដើម្បីយកមក វេចខ្ចប់ ជាកញ្ចប់តូច ៗ ដើម្បីលក់បន្ត ។ រួច លោកអធិការនគរបាលស្រុកកៀនស្វាយ ក៏បានដឹកនាំកំលាំងសមត្ថកិច្ច ចុះទៅដល់ចំណុច ផ្ទះរបស់ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុប្រហែល ២២ ឆ្នាំនៅ ភូមិឃុំកើតហេតុ ដែលជា (ស្រីស្នេហ៍របស់ឈ្មោះ ចាយ សុីតូ ភេទប្រុស) ប៉ុន្តែឈ្មោះ ឡុង ស្រីមុំ ភេទស្រី បានគេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ។កម្លាំងសមត្ថកិច្ចក៏បញ្ជូន ខ្លួនជនសង្ស័យ ០៥នាក់ រួមទាំង វត្ថុតាង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំង ០៥ នាក់បានឆ្លើយសារភាពថា : ថ្នាំញៀន (ម៉ាទឹកកក) ខាងលើពិតជា របស់ខ្លួនពិតប្រាកដមែន ។ ក្រោយពីសួរនាំរួច កម្លាំងសមត្ថកិច្ចក៏បញ្ជូន ជនសង្ស័យរួមទាំងវត្ថុតាង មកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង