ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូទាយម្នាក់នៅផ្សារវាលយន្ត បានទទួលមរណភាព ដោយជំងឺកូវីដ បងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក

31

 

ខេត្តស្វាយរៀង ៖ អ្នកជំងឺកូវីដ-១៩ម្នាក់ឈ្មោះ ទេស សារឿន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរគ្រូទាយនៅផ្សារវាលយន្ត បានទទួលមរណភាព នៅក្រុងស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ទេស សារឿន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរគ្រូទាយ (បានទទួលមរណភាព) រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

អត្ថបទដែលជាប់ទាក់ទង