ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Chamatharn Co.,Ltdបានឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខណ្ឌកំបូលក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩

256

 

ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អំណោយពីក្រុមហ៊ុន Chamatharn Co.,Ltd(Eva Premium Ice) សហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្នាំពេទ្យចំនួន ១០កេស(ក្នុងមួយកេសមាន៦៨០កញ្ចប់) ទឹកកកអនាម័យអ៉ីរ៉ាចំនួន ៤៨គីឡូក្រាម និងធុងទឹកកកចំណុះ១៥០លីត្រ ចំនួន០១ធុង ជូនរដ្ឋបាលខណ្ឌកំបូល ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។

ក្នុងឱកាសនោះលោកឃឹម ស៊ុនសូដា អភិបាលខណ្ឌក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការបុគ្គលិក និងប្រជាពលរដ្ឋក្នុងខណ្ឌកំបូលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវ ទឹកចិត្តដ៏ថ្លៃថ្លានេះ និងសូមប្រសិទ្ធពរជូន ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ ជាពិសេសសូមឲ្យដំណេីរការរបស់ក្រុមហ៊ុនទាំងពីរ សូមមានការគាំទ្រកាន់ច្រេីនឡេីង៕

អត្ថបទដែលជាប់ទាក់ទង