ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី បានកំពុងស្តារប្រឡាយលូ៥ ដើម្បីរំដោះទឹក លិចលង់៣ខណ្ឌ បើទោះបីប្រឈម នឹងការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ

56

 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាននិងកំពុងប្រឈមមុខ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។
ជាក់ស្ដែងនៅថ្ងៃទី២២ មិថុនានេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយលូ៥
ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀង នារដូវវស្សានេះ ពិសេស កុំឱ្យហូរចូលទៅ ប្រឡាយបឹងទំពន់ និងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក
នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ៖ដោយ
មានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេ នៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀង នារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយ បឹងទំពន់និងជន់លិច
លំនៅដ្ឋានប្រជាពលរដ្ឋ។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំ
ពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់ កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់នៅ ពាក់កណ្តាលខែកក្កដា ខាងមុខ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកក្នុង មូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅ ប្រឡាយម័លនិងបន្តចុះទៅជើងឯក។
លោកដួង ចាន់សារ៉ាត់ បន្តទៀតថា ៖ប្រឡាយលូ៥នេះ ពោរពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅត្រូវបាន ប្រជាពលរដ្ឋដឹកទៅទំលាក់ ចូលក្នុងប្រឡាយនេះតែម្តង។ ដូច្នេះ លោកសូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋមេត្តា ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុន ប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹក មិនអាចហូរដល់ស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង