ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីណែនាំ ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

45

 

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីណែនាំ ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ” និងក្នុងគោលបំណងធានា ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង ២០២១ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញសេចក្ដីសម្រេច សេចក្ដីណែនាំ សេចក្តីជូន ដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការឆ្លងរីករាលដាលន ជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ” ដែលកំពុងកើនឡើងឥតឈប់ឈរ។

យ៉ាងណាម៉ិញ តាមរយៈការដាក់ចេញ នូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាល ខេត្តត្បូងឃ្មុំ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ភាគច្រើន មានការទទួលខុសត្រូវ ខ្ពស់ក្នុងការចូល រួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេស ការអនុវត្តលិខិតលេខ ០៩៤/២១ សជណ.តឃ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងវិធានការ បិទផ្អាកមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត( ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរ ហ្គាឌិន) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ប៉ុន្តែក៏នៅ មានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនតូចនៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្តុំកំបាំង ភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំ ទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេច ការការពារខ្លួន និងធ្វេសប្រហែសជាមួយវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលនេះគឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ និង សង្គមជាតិទាំងមូល។ ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ” នៅក្នុងភូមិសាស្ត្រមួយចំនួន នៃខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖

១-មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត( ខារ៉អូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិនាត្រូវបន្ត រក្សាការបិទផ្អាកសកម្មភាព អាជីវកម្មឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនជាប្រចាំរហូត ដល់មានការសម្រេច និងជូនដំណឹងជាថ្មី។

២-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ រយៈពេល ២(ពីរ)សប្តាហ៍ គិតពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

៣-ភោជនីយដ្ឋាន អាហារដ្ឋាន តួបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្ន ចំពោះការទទួលអតិថិជនឱ្យចូលមក ទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរ ជាលក្ខណៈ វេចខ្ចប់បាន។

៤-មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការ ចុះត្រួតពិនិត្យតាមបណ្តាមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត ផ្សាររដ្ឋ និងផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែក អាហារ -ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ។ ក្នុងករណីរក ឃើញថា គណៈគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ឬម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការ រដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្ដីណែនាំនេះ សូមលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុក-ក្រុង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ វិស័យ ឯកជន ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត គណៈគ្រប់គ្រងផ្សារ ម្ចាស់អាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈ គ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹម សារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង