ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាច់ ក ម៉ូតូ

178

 

ភ្នំពេញ÷ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិចោមចៅទី៣ ឃាត់ខ្លួនបាននៅ​យប់​ថ្ងៃ​ទី​ ២៧​ ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែ​ មិថុនា​ ឆ្នាំ​២០២១​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។ ​

លោក​វរសេនីយ៍ត្រី​ ថេង​ កុសល​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣​ បាន​ដឹកនាំ​មន្ត្រី​នៅ​ក្រោម​ឱវាទ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​ល្បាត​ពួន​ស្ទះ​ក្នុង​មូលដ្ឋាន​ ដេីម្បី​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច ​កាច់​ក​ម៉ូតូ​ចំនួន​១នាក់​។

ខណៈ​នោះ​​កម្លាំង​នគរបាល​ក៏​ឃាត់​ខ្លួន​ជន​សង្ស័យ​ រួម​នឹងវត្ថុ​តាង​ ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយ​សុគី​និច​ សេរី​២០២០​ ពណ៌ទឹក​ក្រូច​លាយ​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1 IA 0375 ​​ ​​យក​មក​សួរ​នាំ​នៅប៉ុស្តិ៍​នគរបាលចោមចៅទី៣។

តាម​ចំលើយ​សារ​ភាព​របស់​ជន​សង្ស័យ​ឈ្មោះ​ ឈិន​ ដារិទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នំា​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់ថា រូបគេធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​ចំនួន​៥ដង​ បាន​សម្រេច​ចំនួន​៣ដង​ រហូត​មក​ដល់​យប់​ថ្ងៃ​កេីត​ហេតុ​ខាង​លើ​ ទេីប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់​ខ្លួន​បាន​តែ​ម្ដង​។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងកសាងសុំនុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង