ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម បង្ហាញពីគម្រោង សន្តិសុខ ស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញ នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ នៅកម្ពុជា

105

 

ភ្នំពេញ៖ មន្ត្រី ជាន់ខ្ពស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញនូវគម្រោងស្តីពី សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទ

លោក វេង សាខុន ដ្ឋមន្ត្រី ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១នេះថា៖
គម្រោងនេះ ត្រូវបានអនុវត្តសាកល្បងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់វគ្គទី១ គឺចាប់ពីឆ្នាំ២០១៦ -២០១៨ និងវគ្គទី២ ពីឆ្នាំ២០២០-២០២១ នៅខេត្តគោលដៅចំនួន ៣ គឺខេត្តតាកែវ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។
គម្រោងនេះ ត្រៀមសិរក្សាស្រាវជ្រាវ ដើម្បី ស្វែងរកគំរូចិញ្ចឹម មាន់ជាលក្ខណៈ គ្រួសារ សំដៅលើនិរន្ដរភាព ផលិតកម្ម
និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលអាចឱ្យកសិករចាប់យករបរចិញ្ចឹមមាន់ពូជក្នុងស្រុកជាអាជីពគ្រឹះរឹងមាំមួយសម្រាប់លើកកម្ពស់កម្រិត ជីវភាពឲ្យបានល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសបង្ហាញសាមញ្ញ និងសមស្របមួយក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុ។ ក្រៅពីជួយបណ្តុះបណ្តាលបច្ចេកទេសអំពីការចិញ្ចឹម ការផ្តល់ និងផ្សំចំណី ការថែទាំ ការបង្ការ និងការពារជំងឺសត្វ ការគ្រប់គ្រងផលិតកម្ម-សេវាកម្មសុខភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លើសពីនេះ គម្រោងបានផ្តល់ទ្រុង (ទំហំ១២មx៤ម រៀបឥដ្ឋ ជញ្ជាំងសំណាញ់ លួសប្រក់សាំង្កសី) ពូជមាន់ចំនួន ៨៤ក្បាល (មេ ៧២) ទូភ្ញាស់ ០១គ្រឿង និងឧបករណ៍-សម្ភារៈមួយ ចំនួនទៀតសរុបថវិកាប្រមាណ១០លានរៀល/គ្រួសារ និងបានជួយរៀបចំទស្សនៈកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់ដែលទទួលបានជោគជ័យ ដើម្បីចែករំឡេក និងផ្លាស់ប្តូរបទពិសោធន៍អំពីការ អនុវត្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។
លទ្ឋផលទទួលបាន៖ ១. សាកល្បងអនុវត្តចិញ្ចឹមមាន់បង្ហាញ-មាន់ពូជក្នុងស្រុកបានចំនួន៤៥កន្លែង (ចំនួន១៥ កន្លែង/ខេត្ត) និងបន្តពង្រីកចំនួន១៥កន្លែងទៀតនាឆ្នាំ២០២១ (៥កន្លែង/ខេត្ត)។ ២. ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន កសិករចំនួន ៨៩% (៤០គ្រួសារ/៤៥គ្រួសារ) នៅបន្តដំណើរការចិញ្ចឹមមាន់។– ប្រា ក់ចំណេញចាប់ពី ៣៧៥ ០០០-១២ ៧៥០ ០០០រៀល/ខែ (ចំនួននេះអាស្រ័យលើការយកចិត្តទុកដាក់ចិញ្ចឹម-ថែទាំ ការផ្សំចំណី និងការពង្រីកផលិតកម្ម)។–កសិករជោគជ័យ ដែលទទួលប្រាក់ចំណេញគួរកត់សម្គាល់មានដូចជា៖
លោក ជុង ឆៃលី (ខេត្តកំពង់ឆ្នាំង) អតីតយោធិនពិកា បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន ១៩៥ ក្បាល បា-៣៥ក្បាល ផលិតកូនមាន់បាន១៥០០ក្បាល/ខែ មាន មាន់សាច់ ១៧០ ក្បាល រកប្រាក់ចំណូលសរុបប្រមាណ១០ ៣៩០ ០០០រៀល/ខែ។
លោកស្រី ពុធ សុជា (ខេត្តត្បូងឃ្មុំ) បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន៤០០ក្បាលបា-៧០ ក្បាល ផលិតកូនមាន់បាន២០០០- ២៥០០ក្បាល/ខែ រកប្រាក់ចំណូលសរុបប្រមាណ ១៤ ០០០ ០០០រៀល/ខែ ឬចំណេញប្រមាណ៨ ០០០ ០០០រៀល/ខែ។
លោកស្រី កន ភិរម្យ (ខេត្តតាកែវ) បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន៩៣ក្បាល បា-១៥ ក្បាល ផលិតកូនមាន់បាន១៥០០ក្បាល/ខែ មានមាន់សាច់៥០០ក្បាល។ លោកស្រី កន ភីរម្យ នៅបានប្រមូល-ចងក្រងបណ្តុំអ្នកផលិតស៊ុត-ភ្ញាស់កូនមាន់ពូជ មានសមាជិកច្រើនជាង៨០គ្រួសារ ដែលរកប្រាក់ចំណេញសរុបប្រមាណ ១២ ៧៥០ ០០០រៀល/ខែ។
លោកស្រី កន ភិរម្យ មិនគ្រាន់ជាសហគ្រិនចិញ្ចឹម-ផលិតកូនមាន់ពូជប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងជាគ្រូបង្រៀនបច្ចេក ទេសចិញ្ចឹមមាន់នៅមូលដ្ឋានទៀតផង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង