ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកអំណោយផ្តល់ ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ ដែលជួបការលំបាកក្នុងអំឡុងពេលជំងឺកូវីដ១៩ នៅសង្កាត់ភ្លេីងឆេះរទេះ ចំនួន៦០គ្រួសារ

198

 

ភ្នំពេញ៖លោកស្រី ទេព កញ្ចនា ប្រធានអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល តំណាងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌកំបូល បានដឹកនាំមន្ត្រី កាលពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបការលំបាកក្នុងអំឡុង ពេលជំងឺកូវីដ១៩ សិ្ថតនៅក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន ៦០គ្រួសារ ។
ក្នុងឱកាសនោះ លោកស្រី អភិបាលរងបាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកំពស់កម្រិតជីវៈភាពរស់នៅ របស់ប្រជាជនទូទាំងប្រទេសតាមរយៈកិច្ចអភិវឌ្ឍន៍ គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ។
មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ អំណោយដែលបានចែក ជូនក្នុងមួយគ្រួសាររួមមាន៖,អង្ករ ២៥ គីឡូក្រាម ,ឃីតមួយកញ្ចប់ ,ថវិកា ២០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង