ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំអំណោយ អភិបាលរាជធានីភ្នំពេញ ជូនសមាគមជន ឥតទីពឹងនៅសង្កាត់កំបូល

82

 

ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោកហោ វាសនា​ និងលោកស្រីទេព កញ្ចនា អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីខណ្ឌ-សង្កាត់​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីដែល អំណោយទាំងនោះរួមមាន​ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ព្រមទាំងថវិកាចំនួន​មួយលានរៀល​ ដេីម្បីផ្តល់ជូនដល់សមាគមជនឥតទីពឹង(មណ្ឌលមែកឈើ) ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល​ សម្រាប់ដោះស្រាយរបបហូបចុកប្រចាំថ្ងៃ​ ដល់អ្នកស្នាក់នៅក្នុងបន្ទុកសមាគម​។

សូមបញ្ជាក់ជូនថា​៖ ដោយអនុវត្តន៍ការដឹកនាំ របស់លោកឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ រដ្ឋបាលខណ្ឌកំបូលតែងតែនាំយកអំណោយឧបត្ថម្ភជាប្រចាំខែ​ ដល់អង្គការ/សមាគមន៍ចំនួន​០២​ ក្នុងភូមិសាស្ត្រខណ្ឌកំបូល​ ដោយក្នុងនោះ​ រួមមាន (១)សមាគមជនឥតទីពឹង(មជ្ឈមណ្ឌលមែកឈេី)​ ទទួលបានអង្ករ​ ១៥០គីឡូក្រាម​ និងថវិកា​ ១លានរៀល​ (២)​ អង្គការសង្គ្រោះជនអស់សង្ឃឹម​ ទទួលបានអង្ករ​ ២០០​ គីឡូក្រាម​ និងថវិកា​ ១លានរៀល​៕

អត្ថបទដែលជាប់ទាក់ទង