ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយ នៅភូមិពព្រេង ស្លាប់កូនម្ចាស់ផ្ទះ

69

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤៥នាទី មានករណីអគ្គិភ័យ ឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយសារឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ជាកូនម្ចាស់ផ្ទះ ព្រោះចូលទៅយកទ្រព្យសម្បត្តិពេលកំពុងភ្លើងឆេះយ៉ាងខ្លាំង។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដឹកនាំកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យ ការិយាល័យនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿង សរុបចំនួន ០៨គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។

មន្ត្រីនគរបាលស្រុកចំការលើ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិជាតិខ្មែរ រស់នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ហេតុការនេះ បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (កូនម្ចាស់ផ្ទះ) (មូលហេតុបណ្តាលឲ្យស្លាប់ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ) ។

មន្ត្រីនគរបាលរូបនោះបានបញ្ជាក់បន្ថែមទៀតថា ការខូចខាតរួមាន ៖ ស្ថានីយ៍ប្រេង និងផ្ទះស្នាក់នៅសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ ទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ (ឆេះអស់១០០%) រថយន្ត ម៉ាកឡិចស៊ីស ៣៣០ ចំនួន០១គ្រឿង ម៉ូតូ សេ១២៥ ០១គ្រឿង ប្រាក់ចំនួនទៀត ។ រីឯមូលហេតុគឺ ឆ្លងចរន្តអគ្គីសនី (បាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះឆេះ) ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៨គ្រឿង ប្រើប្រាស់អស់ទឹក ០៩ រថយន្ត ។ អគ្គិភ័យរលត់អស់១០០% នៅវេលាមោង២០ និង៤០នាទី ៕

អត្ថបទដែលជាប់ទាក់ទង