ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ក្នុងអាណត្តិទី៣

65

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រជុំសាមញ្ញរយៈពេល១២លើក របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ (ឆ្នាំទី៣ ២០២១-២០២២)
៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន
៤- ពិនិត្យ និងអនុម័តសេចក្ដីសម្រេច ស្ដីពីកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខណ្ឌចំការមន។
៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែមករា ខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន
៦- ប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ របស់រដ្ឋបាលខណ្ឌចំការមន ចំនួន ០៤រូប និង
៧-បញ្ហាផ្សេងៗ។
កិច្ចប្រជុំថ្ងៃនេះដោយមានការចូលរួមពីសំណាក់លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោកថេង សុថុល អភិបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង