ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ បំផ្លាញផ្ទះនៅចំការមន

77

ភ្នំពេញ៖គណៈបញ្ជាការឯកភាពខណ្ឌចំការមន នៃរាជធានីភ្នំពេញដោយបានចុះ អន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យ នៅផ្ទះសំណង់មិនរៀបរយ ដែលស្ថិតនៅផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនកាលពីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ។
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយបានសហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យនៅផ្ទះសំណង់មិនរៀបរយ ដែលស្ថិតនៅផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហើយពេលនេះអគ្គីភ័យខាងលើ បានរលត់ជាស្ថាពរ ១០០%ហើយ នៅល្ងាចថ្ងៃដដែលនេះ បានខូចខាតផ្ទះអស់ចំនួន 1ខ្នងផ្ទះ ៦បន្ទប់។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ១៩ គ្រឿងក្នុងនោះរួមមាន៖ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ០៥ គ្រឿង ក្រសួងមហាផ្ទៃ ចំនួន ០១គ្រឿងហើយប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន៕

 

អត្ថបទដែលជាប់ទាក់ទង