ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល គាំទ្រ និងសហការជាមួយក្រុមហ៊ុន ដឹកជញ្ជូនសំរាមថ្មី ដែលផ្ដល់សេវាកម្ម នៅខណ្ឌកំបូល សម្រេចឲ្យបានល្អ

52

 

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និង លោក សេង គន្ធ អភិបាល រងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ភ្នាកងាររិស្ថានសង្កាត់ទាំង ៧ ដេីម្បីជួបសំណេះសំណាលជា មួយបុគ្គលិក កម្មករ ក្រុមហ៊ុន MIZUDA ដែលជាប្រតិបត្តិករផ្តល់សេវាសំអាត និងប្រមូលសំរាម ប្រចាំនៅ ខណ្ឌកំបូល ដោយចាប់ផ្សើមអនុវត្ដ
ពីថ្ងៃទី១ កក្កដា ឆ្នាំ២០២១ នេះទៅ ។
ឆ្លៀតក្នុងឱកាសនោះ ដែរ លោក ឃឹម ស៊ុនសូដា ក៏បានផ្តាំផ្ញេី ដល់បុគ្គលិក កម្មករ ក្រុមប្រតិបត្តិករថ្មី ត្រូវអនុវត្តន៍តួនាទីឲ្យបានត្រឹមត្រូវដូចមានចែងក្នុងកិច្ចសន្យា ព្រមទាំងបំរេីសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ដេីម្បីចូលរួមលេីកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ខណ្ឌកំបូល និង រាជធានីភ្នំពេញ ឲ្យតែកាន់ប្រសេីរឡេីង សក្តិសមជារាជធានី បេះដូង នៃព្រះរាជាណាចក្រកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង