ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ បើចង់បានអំណាច ត្រូវប្រឹងដោយខ្លួនឯង

142

 

ភ្នំពេញ ៖ មិនប្រដៅឬ ផ្ដល់ឱវាទដល់នរណាទេ តែឆ្នាំក្រោយដល់រដូវបោះឆ្នោតមេឃុំ ចៅសង្កាត់ហើយ។
កាបោះឆ្នោតមេឃុំ ចៅសង្កាត់វាមិនទើសក្បាលខ្ញុំទេ តែខ្ញុំធុញនឹងការសន្យាខ្យល់ របស់អ្នកនយោបាយ បោកប្រាស់ដែលដើរសន្យាខ្យល់ ឬ និយាយពីរឿងលើមេឃ បោកប្រាស់ប្រជាជនដែលជាម្ចាស់ឆ្នោត ។

ជាទ្រឹស្ដីគេថា”គ្មាននរណាម្នាក់ប្រគល់អំណាច ឲ្យអ្នកឡើយ អ្នកត្រូវប្រឹងយកវាដោយខ្លួនឯង”
(Power is no given you. You have to take it) ។

សម្រាប់អ្នកធ្វើនយោបាយ គួរតែយល់នូវពាក្យនេះ ព្រោះអំណាចសុទ្ធតែ បានមកដោយការលះបង់ ។
សម្ដេចធំៗនៅក្នុងគណបក្សប្រជាជន បានលះបង់សាច់ឈាមស្រស់ៗ ដើម្បីផ្ដួលប៉ុល ពត។
និយាយបែបនេះ មិនមែនមានន័យថា ទាល់តែធ្វើសង្គ្រាម ទើបដណ្ដើមអំណាចបាននោះទេ ។
គេអាចប្រើបេះដូង ដើម្បីដណ្ដើមអំណាចបាន តែត្រូវប្រើបេះដូងសុចរឹត មិនមែនប្រើបេះដូងបោកប្រាស់នោះទេ ។
នរណាក៏ដឹងដែរថា”គ្មាននរណាប្រគល់អំណាច ឲ្យអ្នកឡើយ អ្នកត្រូវប្រឹងយកវាដោយខ្លួនឯង”
គឺយកដោយសុចរឹតថ្លៃថ្មូរ តែអ្នកនយោបាយនៅកម្ពុជា មិនបោះបង់ចោលនូវគំនិត បោកប្រាស់ធូរថ្លៃនោះឡើយ។
ពួកគេនៅតែចាត់ទុកប្រជាជន ជាមនុស្សឆោតល្ងង់ស្រួលបោកប្រាស់។ បែបនេះគេហៅថា នយោបាយអាយុខ្លីហើយ សូមកុំប្រថុយប្រថាន ដែលនឹងទាញខ្លួនឲ្យធ្លាក់ក្នុងអន្លង់ថោកទាប។ គួរតែប្រឹងរកដោយខ្លួនឯង ដោយសុចរឹតទៅ៕

អត្ថបទដែលជាប់ទាក់ទង