ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ ៖ ដំណើរការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក សម្រាប់ដំណើរកំសាន្តឆ្ពោះ ទៅតាមបណ្តាកោះនានា សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 រួចរាល់តែប៉ុណ្ណោះ

86

ព្រះសីហនុ​ ៖ លោកឧកញ៉ា ទៀ វិចិត្រឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA របស់លោកឧកញ៉ាបានដំណើរការ ដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹកសម្រាប់ដំណើរកំសាន្ត ទៅតាមកោះជារៀងរាល់ថ្ងៃ ក្នុងនោះលោកឧកញ៉ាក៍បានប្រកាសជូនដំណឹងដល់ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែល មានបំណងធ្វើដំណើរតាម ផ្លូវទឹកពីខេត្តព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះនានាជ្រាបថា: ក្រុមហ៊ុន G.T.V.C ទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយសដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុន G.T.V.C speedboat Cambodia សូមសំណូមពរដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់សាំង គ្រប់ពេលធ្វើការទិញសំបុត្រទូក ក្នុងនោះលោកឧកញ៉ាក៍បានថ្លែង អំណរគុណដល់ភ្ញៀវគ្រប់រូបចំពោះការគាំទ្រ និងចូលរួមសហការ ការពារ នឹងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ 19 ជាសកលនេះ ៕

អត្ថបទដែលជាប់ទាក់ទង