ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ នាំយកទេយ្យទានជាអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនដល់ព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស និងព្រះសង្ឃ ព្រមទាំងកូនសិស្ស ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយជាប់ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩

41

ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ អមដំណើររួមមាន លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ទួលសង្កែទី២ និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បាននាំយកទេយ្យទាន ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគេនដល់ ព្រះតេជព្រះគុណ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា ព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស និង ព្រះសង្ឃ ព្រមទាំង កូនសិស្សមួយចំនួនទៀត ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងជម្ងឺកូវីដ-១៩ នៅក្នុងវត្តកោះមេត្តាពោធិវង្ស ស្ថិតក្នុងភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។
ក្នុងឱកាសនេះ ព្រះតេជព្រះគុណ ឈួន សុខវីន ព្រះគ្រូសូត្រស្ដាំ ក៏បាននិមន្តចូលរួមជាតំណាងផងដែរ ។

មន្ត្រីឱ្យដឹងថា៖ទេយ្យទាន ដែលបាននាំយកមកប្រគេន រួមមាន ៖ អង្ករ ៥០០ គ.ក មី ២០ កេស ទឹកត្រី និងទឹកស៊ីអ៉ីវ ៤០ យួរ ត្រីខ ០២ កេសធំ និងបច្ច័យមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង