ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ ការព្យាបាលតាម ផ្ទះជាជំរើសដ៏ល្អ សំរាប់អ្នកបាន ចាក់វ៉ាក់សាំង២ដូសរួចហើយ តែនៅ មានវិជ្ជមានកូដវីដ.១៩

93

​ភ្នំពេញ៖តាមរយះកិច្ចប្រជុំស្តីពីផែនការ ត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ ១៩នៅតាមផ្ទះតាមរយះVideo Conferenceនារសៀលថ្ងៃទី៣កក្កដា នេះនៅ សាលារាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញបាន ថ្លែងថា៖ការព្យាបាល តាមផ្ទះជាជំរើសដ៏ល្អសំរាប់ អ្នកបានចាក់វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។
​ឯ.ឧបន្តថា៖ការរៀបចំឱ្យមានការ ព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះស្រប តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញ បានឈានមួយជំហ៊ាន ទៅមុខរួចហើយដែលមក ដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាក ព្យាបាលនៅតាមផ្ទះ។ឯ.ឧអភិបាលបន្តថា៖ យើងនឹងពិភាក្សាលំ អិតថែមទៀតទៅលើយន្តការ ដែលត្រូវរៀបចំឲ្យបានល្អធានា ដល់ការផ្តល់សេវា សុខាភិបាលដល់ បងប្អូនប្រជាពលរដ្ឋតាម តម្រូវការជាក់ស្តែង ។

ជាមួយគ្នានេះ លោកអភិបាលរាជធានីស្នើរ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់កិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំ ដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ខណ្ឌនិមួយៗត្រូវបង្កើត ឲ្យមានទីបញ្ជាការស្រាល១ កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៏ ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដែលញាំញី ដោយជំងឺកូវីដ.១៩ ទាន់ពេលវេលានិងដោយការ ទទួលខុសត្រូវក្នុងដែន សមត្ថកិច្ចខ្លួនគ្រប់គ្រង។ឯកឧត្ដមឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើន ក្នុងរយះពេល២សប្តាហ៏ ចុងក្រោយនេះមែន តែ
មនុស្សដែលឆ្លងនោះ នៅមានកំលាំងមាំមួន។នោះយើង អាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះ កំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅ តាមផ្ទះគឺកាន់តែចាំបាច់ និងមានប្រសិទ្ធភាព ថែមទៀត។ ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំ ដល់ប្រជាពលរដ្ឋពីសារសំខាន់ នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយះការ ធ្វើសន្និសិទសារពត៏មាន ឲ្យមានការយល់ដឹងជាសាធារ ណះ ជាមួយនឹងការជូន ដំណឹងដល់ប្រជាពលរដ្ឋអោយ ចូលរួមជាមួយអាជ្ញាធរ។ ​
ពាក់ពន្ធ័នឹងការបន្តរិតបន្តឹងការ គ្រប់គ្រងការជួបជុំមាន ដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTVជាដើមលោកថា៖ គឺមិនត្រូវបន្ធូដៃឡើយ និយាយឲ្យស្រួលស្តាប់ គឺមុខរបរណាដែល មានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹង ឱ្យខ្លាំងកុំចាំបាច់មេ ក្រុងស្រែកបានអស់ លោកធ្វើនោះ៕

អត្ថបទដែលជាប់ទាក់ទង