ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រស់នៅក្នុងមូលដ្ឋានខណ្ឌ ឬធ្វេីដំណេីរឆ្លងកាត់ សូមចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវគត់មត់ល្អ

42

ភ្នំពេញ៖អនុវត្តន៍តាមផែនការដឹកនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល កាលពីថ្ងៃសៅរ៌ទទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំមន្រ្តីសាលាខណ្ឌ មន្ត្រីបរិស្ថានសង្កាត់ ដើម្បីសម្អាត និងរេីសសំរាម តាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីមុខបុរីពិភពថ្មីកំបូល១ រហូតដល់ព្រំប្រទល់ស្រុកអង្គស្នួល ដេីម្បីលេីកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានក្នុងភូមិសាស្ត្រខណ្ឌកំបូលឲ្យបានកាន់តែប្រសេីរឡេីង ស័ក្តសមជារាជធានី បេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះលោកអភិបាលរងខណ្ឌកំបូលបាន សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ឬធ្វេីដំណេីរឆ្លងកាត់ សូមចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឲ្យត្រឹមត្រូវគត់មត់ល្អ ដេីម្បីលេីកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពកាន់តែប្រសេីរឡេីង៕

អត្ថបទដែលជាប់ទាក់ទង