ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារខណ្ឌទួលគោក ចុះធ្វើកំណត់ហេតុ អនុញ្ញាតបើកទីតាំង ធ្វើចត្តាឡីស័ក អោយដំណើរការ ឡើងវិញចំនួន ៤ទីតាំង

51

ភ្នំពេញ៖នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយ: លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក បានណែនាំឱ្យក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ចុះធ្វើកំណត់ហេតុអនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័កអោយដំណើរការឡើងវិញចំនួន ៤ទីតាំងដូចខាងក្រោម ៖១.ផ្ទះលេខ៧៩A ច្រកផ្លូវលេខ១៩២ ភូមិ៨
២.ផ្ទះលេខ៥១ ច្រកផ្លូវលេខ១៩២ ភូមិ១០
៣.ផ្ទះលេខP៩ ច្រកផ្លូវ២៦៥ ភូមិ១៣
៤.ផ្ទះលេខ៦៣x ច្រកផ្លូវ២៦៥ ភូមិ១៣
ក្នុងនោះដែរ ក្រុមការងារបានណែនាំ ឱ្យម្ចាស់ផ្ទះអនុវត្តតាវិធានការណ៍របស់រាជរដ្ឋាភិ បាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក្តនៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាលដាក់ខ្លួនដាច់ដោយ ឡែក ចំពោះអ្នកដែលបានជាសះស្បើយពីជំងឺ៕

អត្ថបទដែលជាប់ទាក់ទង