ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆមាសទី១ ឆ្នាំ២០២១ អង្ករកម្ពុជាជាង ២៨ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ២០០លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ

75

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation នៅថ្ងៃទី៤ខែកក្កដានេះ បានចេញរបាយការណ៍សង្ខេបការនាំចេញ អង្កររបស់កម្ពុជា ឆមាសទី១ ឆ្នាំ២០២១ថា ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។
ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។

ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម២០២.៦៧លាន ដុល្លារនៅឆមាសទី១ ឆ្នាំ២០២១ នេះ ។ ការធ្លាក់ចុះទាំងបរិមាណនិង តម្លៃ គឺដោយសារតែបញ្ហាប្រឈម លើការដឹកជញ្ជូន កង្វះសំបកកុង តែន៍រ ជាពិសេសទៅកាន់ទីផ្សារ សហគមន៍អឺរ៉ុប ធ្វើឱ្យតម្រូវការនិង តម្លៃលក់នាំចេញ នៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជា បានធ្លាក់ចុះ យ៉ាងគំហុក ពីតំលៃមធ្យមប្រមាណ ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ ប្រហែល ៧៣០ដុល្លារ ក្នុងមួយ តោនតែប៉ុណ្ណោះ។

សម្រាប់ទីផ្សារដែលកម្ពុជា បាននាំ អង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេសនាំមុខ ចំនួន៥ រួមមាន ១)ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើ នឹង ១៤៣ ២៩៣ តោន ២). ប្រទេសបារាំង ១០.៥០% ស្មើនឹង ២៩ ៤៣៤ តោន ៣)ប្រទេស ហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨តោន ៤)ប្រទេស ម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩០៣០តោន និងទី៥)ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន។

ដោយឡែក ចំពោះប្រភេទអង្ករនាំចេញក្នុងឆមាស ទី១ ឆ្នាំ២០២១នេះដែរឃើញថា អង្ករក្រអូបប្រកួត មាន៣៧៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១២២ %។

សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤៧ ៤១៩ តោន ដែលមានការកើន ឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និង តំបន់ស្វយ័តមានចំនួន ២២៤៥៩ តោន គិតជាទឹកប្រាក់ ១៥.១៨ លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមាន កំណើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម ១១ ១២៤ តោន ៕

អត្ថបទដែលជាប់ទាក់ទង