ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយ អាយុ១០២ឆ្នាំ ស្ម័គ្រចិត្តមកទទួល ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩បាន ទទួលអំណោយសម្ដេចតេជោ

38

ភ្នំពេញ៖ កាលពីរសៀថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១នេះ លោកថេង សុថុលអភិបាលខណ្ឌចំការមន  និងសហការីដោយ បានរួមដំណើរជាមួយ ក្រុមការងារនៃក្រសួងសុខាភិបាល ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ នាំយកជំនួយ ឧបត្ថម្ភនូវថវិកាចំនួន​ ៣លានរៀល​ និងសម្ភារៈគ្រឿង ឧបភោគបរិភោគមួយចំនួន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ប្រគល់ជូនដល់ លោកយាយ ម៉េង គីមស៊ន អាយុ ១០២ឆ្នាំដែលរស់នៅ ក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ ដែលលោកយាយបានស្ម័គ្រចិត្តទៅ ទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ដូចនេះសូមជូនពរលោកយាយ មានសុខភាពល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង