ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សម្រេចការសាងសង់ កំពង់ផែទេសចរណ៍ កោះទន្យាយ បានប្រមាណ៧៥ភាគរយហើយ

77

កែប៖ កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ នៃតំបន់រមណីយដ្ឋានឆ្នេរកែប ត្រូវសាងសង់រួចរាល់ប្រមាណ៧៥%ហើយ។នេះបើយោងតាមការលើកឡើងពី លោក រស់ សោ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ បានឲ្យដឹងនៅថ្ងៃទី០៥ កក្កដានេះ។
លោកបន្ដថា៖ កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមេយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចផែនការបានប្រមាណ៧៥ភាគរយហើយ។
សូមជម្រាបផងដែរថា ថ្វីត្បិតក្នុងរដូវកាលកូវីដ-១៩ បន្តរាតត្បាត ដែលធ្វើឲ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញចូលច្រើនដូចឆ្នាំមុនៗបែបណា ប៉ុន្តែគេបានកត់សម្គាល់ឃើញថា សហគមន៍ទូកទេសចរណ៍កោះទន្សាយនៅតែបន្តដំណើរការដូចមុនដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទៅលម្ហែ ទស្សនា កម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែចំណតទូក ប្រហែល៥គីឡូម៉ែត្រ ហើយកំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីជាចំណតទូកនាំដំណើរអ្នកទេសចិរ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចតទូកដឹកទំនិញធន់ស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង