ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានព្រលះម៉ូតូ ស្លាប់ម្នាក់ នៅកំពង់ស្វាយ

58

កណ្ដាល៖ប៉ូលិសបានអោយដឹង នៅព្រឹកថ្ងៃទី០៦ខែកក្ដដានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តបុកជាមួយម៉ូតូ
បណ្តាលអោយ មនុស្សស្លាប់ ម្នាក់ស្រី (ម្ចាស់ម៉ូតូ)និងខូចខាតរថយន្ត ០១គ្រឿងស្រាល និងម៉ូតូធ្ងន់០១គ្រឿង កាលពីយប់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅលើផ្លូវជាតិលេខ១១០ នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសបន្តទៀតថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាង លើមានរថយន្ត០១គ្រឿង ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខកណ្តាល2C-8848បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមាន ទិសដៅពីស្អាងទៅភ្នំពេញ តាមផ្លូវលេខ១១០ ។ ពេលបើកមកដល់ចំណុច កើតហេតុខាងលើ បាន បុកពីក្រោយម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM 125ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខភ្នំពេញ1FP-5428 បេីកបរដោយ ឈ្មោះ ពែក ស្រីទូច ភេទស្រីអាយុ 37ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ នៅនិងកន្លែងកើតហេតុ ចំណែកអ្នកបើកបរ រថយន្តបានបើកអូសម៉ូតូ ទៅមុខទៀត រហូតមកដល់ចំណុចផ្លូវ60ម៉ែត្រស្ថិតនៅ ភូមិស្រែអំពិល ឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្ត កណ្តាលចម្ងាយ ពីកន្លែងកេីតហេតុប្រហែល2000ម៉ែត្រទើបឈប់។ អ្នកបេីកបររថយន្តបាន រត់គេចខ្លួនបាត់ចំណែក រថយន្តនិងម៉ូតូត្រូវ បានកម្លាំងជំនាញសណ្តាប់ធ្នាប់ ចរាចណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែង យកទៅ រក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
ការសន្និដ្ឋានករណីខាងលើ បណ្តាលមកពី
អ្នកបើកបររថយន្ត បើកបរធ្វេសប្រហែស ក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន មិនមើលស្ថានភាព ផ្លូវខាងមុខមានឧបសគ្គ៕

អត្ថបទដែលជាប់ទាក់ទង