ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ត ៖ មនុស្សល្ងង់ កើនពេល ដែលអ្នកចេះសម្ងំ

149

ភ្នំពេញ ៖ វាជារឿងដែលកើតមានច្រើន នៅក្នុងសង្គមមនុស្ស ព្រោះគ្រាន់តែរបបប៉ុល ពត មួយក៏បានបង្ហាញ នូវឥរិយាបថបែបនេះ រួចទៅហើយដែរ ។

ពេលនោះមនុស្សល្ងង់ មិនចេះអក្សរ ត្រូវបានគេលើកតម្កើង ឲ្យធ្វើជាអ្នកដឹកនាំ ចាប់ពីថ្នាក់កណ្ដាល រហូតដល់មេឃុំ មេភូមិ មេក្រុម មេកង…។

ពពួកមេៗទាំងនោះចូលចិត្តធ្វើអ្វីៗ ដោយមិនគិតពីមនោសញ្ចេតនា ខាងលើបញ្ជាទៅថា ២គុណនឹង២ ស្មើ៤នោះ ខាងក្រោម ដែលជាអ្ននៅជាប់ជាមួយ ប្រជាជនគេថា ២គុណ២ស្មើ៥ ក៏បានដែរ សំខាន់ក្នុងចំណោមលេខ២ទាំងពីរ ត្រូវមានមួយធំជាងគេ ទៅនោះ២គុណនឹង២ ស្មើ៥បាត់ទៅហើយ ។

កាលពីជំនាន់នោះ អ្នកចេះដឹង គឺក្រាបលែងហ៊ានបង្ហាញ ពីសមត្ថភាពរបស់ខ្លួនឡើយ ព្រោះបើហ៊ានគឺស្លាប់ ។ អញ្ចឹងទើបគេថា យុគសម័យប៉ុល ពត ជាយុគសម័យនៃជនអវិជ្ជា ។

លោកNelson Mandela ជាអតីតអ្នកទោស និង ជាអតីតប្រធានាធិបតី ប្រទេសអាហ្វ្រិកខាងត្បូង ដែលទទួលមរណភាពទៅហើយនោះ បានសរសេរ នៅក្នុងកំណត់ហេតុរបស់ខ្លួនថា “មនុស្សល្ងង់ កើតឡើងកាន់តែច្រើន កាលណាអ្នកចេះដឹង សម្ងំនៅស្ងៀម “(Fools multiply when wise men are silent) ។

ករណីដែលកើតឡើងច្រើន បើគេជាមនុស្សល្ងង់ពិត អាចស្រួលនិយាយគ្នាទេ តែអាអ្នកចេះធ្វើល្ងង់វិញនោះ ចំជា​លំបាកណាស់ ។
រឿងបែបនេះ នៅស្រុកខ្មែរមានច្រើន ពិសេសបន្ទាប់ពីបោះឆ្នោត ដែលប្រធានបក្ស អគតិចាញ់ឆ្នោត យកសួនច្បារ ឬទីសាធារណនានា ធ្វើជាទីផ្សារតវ៉ានយោបាយ ។ បែបនេះ គេហៅពួកអាល្ងង់ កំពុងតែកើតឡើងច្រើនហើយ ៕

អត្ថបទដែលជាប់ទាក់ទង