ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​សង្ស័យ១​ក្រុម កំពុងរៀបចំឧបករណ៍ ចេញធ្វើ​សកម្មភាព​លួច​ ត្រូវសមត្ថកិច្ចក្របួចជាប់

106

 

ភ្នំពេញ ៖ ដល់ថ្ងៃអស់លក្ខណ៍ នគរបាលប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ចាប់ជន​សង្ស័យ​ចំនួន​១​ក្រុម​រៀបចំឧបករណ៍ ប៉ុនប៉ង​​ធ្វើ​សកម្មភាព​លួច​ នៅ​យប់​ថ្ងៃ​ទី​៦​ ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែ​ កក្កដា​​ ឆ្នាំ​២០២១​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ​រាជធានី​ភ្នំពេញ​។ ​

លោក​វរសេនីយ៍ត្រី​ ទូច​ ទី​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ បាន​ដឹកនាំ​មន្ត្រី​នៅ​ក្រោម​ឱវាទ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​ល្បាត​ពួន​ស្ទះ​ ​ដេីម្បី​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋមូល​ដ្ឋាន​​ ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​ចំនួន​១​ក្រុម​ ប៉ុនប៉ង​​ធ្វើ​សកម្មភាព​លួច​ ​។

ភ្លាមៗនោះ​​កម្លាំង​នគរបាល​ក៏​ឃាត់​ខ្លួន​ជន​សង្ស័យ​ រួម​នឹងវត្ថុ​តាង​ ​ម៉ូតូ​ចំនួន​១​គ្រឿង​,ដែក​កែ​ច្នៃ​សម្រាប់​កាច់​ក​ម៉ូតូ​ចំនួន​១​,កូន​សោរ​ខ្សៀចំនួន​១​,​ ដែក​កាប់​ចំនួន​១​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ​​យក​មក​សួរ​នាំ​នូវ​ប៉ុស្តិ៍​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ ​កំពុង​សាក​សួរ​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ ជំនាញ​នៃ​អធិការ​ខណ្ឌ​ចាត់ការ​​បន្ត​៕

អត្ថបទដែលជាប់ទាក់ទង