ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយរបស់សកម្មជន ក្រុមប្រឆាំងម្នាក់ ដែលប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន ចេញមុខសុំអភ័យទោសជំនួសកូន និងការពារសម្តេច

100

 

ភ្នំពេញ ៖ លោកស្រី ស៊ុម សារី ម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ ដែលប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមុខសុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។

ក្នុងវីដេអូ សុំអភ័យទោសនេះ លោកស្រី ស៊ុម សារី ដែលជាម្តាយរបស់ស្រ្តីឈ្មោះ ហេង មុំ ហៅអ្នកគ្រូបាល្លី ជាសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុសត្រូវនោះទេ។

លោកស្រីបានពន្យល់ទៅកាន់កូនស្រីថា ការរស់រានមានជីវិតរបស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។ លោកស្រីបានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាពសុខសន្តិភាពដល់សព្វថ្ងៃ។

ជាមួយនឹងការសុំអភ័យទោស និងចេញមុខការពារសម្តេចតេជោ ហ៊ុន សែន ចំពោះការប្រមាថរបស់កូនខ្លួននោះ លោកស្រីក៏បានជូនពរសម្តេចតេជោ ហ៊ុន សែន ឱ្យជួបប្រទះតែក្តីសុខ ហើយបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរុងរឿងបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង