ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុករុក្ខគិរី ឃាត់ខ្លួន​បុរសជាប្តី យក​អាវុធ​ខ្លី​ម៉ាក​ k59​ បាញ់​ឡើង​លើ ​គំរាមកំហែង​សម្លាប់​​​ប្រពន្ធ

127

 

​បាត់ដំបង​ ៖​ បុរសជាប្តីបាន​ប្រើ​ពាក្យ​សម្ដី​គំរាម​សម្លាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ និង​បាន​យក​អាវុធ​ខ្លី​ម៉ាក​ k59​ បាញ់​ឡើង​លើ​ចំនួន​០២​គ្រាប់​ ​គំរាមកំហែង ខណៈ​ពេលដែល​ប្រពន្ធ​គេច​ចេញពីផ្ទះ បន្ទាប់ពីកើតហេតុរួចមក នគរបាល​ស្រុក​រុក្ខ​គិរី​បានចុះទៅឃាត់ខ្លួន​បុរសរូបនោះកសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​​

នគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​រូង​២​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ មាន​ករណី​គំរាមកំហែង​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មួយ​កើតឡើង​ បង្ក​ដោយ​ជនសង្ស័យ​១​នាក់​ឈ្មោះ​ ហ៊ាន​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ រស់នៅ​ភូមិ​រូង​២​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បុរស​ខាងលើ​ប្រើ​ពាក្យ​សម្ដី​គំរាម​សម្លាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ ឆោម​ អេ​ម​ អាយុ​៥៣​ឆ្នាំ​ និង​បាន​យក​អាវុធ​ខ្លី​ម៉ាក​ k59​ បាញ់​ឡើង​លើ​ចំនួន​០២​គ្រាប់​ ខណៈ​ដែល​ប្រពន្ធ​គេច​ចេញពីផ្ទះ​។​

​ប្រភព​ខាងលើ​បន្ត​ថា​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​ លោក​វរសេនីយ៍ឯក​ ឆាយ​ ម៉ា​ប់​ អធិការ​នគរបាល​ស្រុក​ បាន​ចាត់​កម្លាំង​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ និង​ដកហូត​បាន​អាវុធ​ខ្លី​ ០១​ដើម​ ម៉ាក​k59​ បង់​០១​ និង​គ្រាប់​ចំនួន​០៣​គ្រាប់​ ផលិត​នៅ​ប្រទេស​សូ​វៀត​ ។​

​ក្រោយ​ពី​ឃាត់ខ្លួន​ កម្លាំង​នគរបាល​ កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង