ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ៤គ្រួសារ បានឯកភាពស្ម័គ្រចិត្ត រុះរើសំណង់មិនរៀបរយ ចេញពីលើផ្លូវ១០១ នៅយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ

80

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរី ពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្តីពាក់ព័ន្ធបាន ព្យាយាមអស់ រយៈកាលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចរចារ ដោះស្រាយតាម គោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋ ចំនួន ៤គ្រួសារ ដែលរស់នៅ លើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមផ្លូវលេខ១០១ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរ តាមគោលនយោបាយ ដោយការពេញចិត្តប្រកបដោយស្នាមញញឹម ។

លោក អាំង សិរី ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ក្រោមកិច្ចសហការរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជម្រុញលើកទឹកចិត្ត សហការឧបត្ថម្ភគាំទ្រផ្តល់ លទ្ធភាពមធ្យោបាយ គ្រប់បែបយ៉ាងមក ដល់រដ្ឋបាលខណ្ឌ ទីបំផុត ប្រជាពលរដ្ឋ ចំនួន ៤គ្រួសារ ឯកភាពស្ម័គ្រចិត្តសហការ រុះរើសំណង់មិនរៀបរយនេះ ចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ រស់នៅ លើចិញ្ចើមផ្លូវសាធារណៈ របស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរ តាមគោលនយោបាយ ដោយការពេញចិត្តប្រកប ដោយស្នាមញញឹម គឺដើម្បីភាពស្រស់បំព្រង នៃទីក្រុងភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង