ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន២នាក់ ប្រើប្រាស់រណារយន្តចំនួន ២គ្រឿង អារកាត់ដើមឈើដ៏ធំមួយ ត្រូវបញ្ជូនទៅតុលាការ

93

 

ព្រះវិហារ ៖ កងរាជអាវុធហត្ថស្រុកឆែប ចាប់ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពប្រមូលផល អនុផលព្រៃឈើដោយប្រើប្រាស់រណារយន្តចំនួន ២គ្រឿង អារកាត់ដើមឈើដ៏ធំមួយ ហើយវត្ថុតាង និងជនសង្ស័យ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

នៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយមន្ត្រីជំនាយរដ្ឋបាលព្រៃឈើឆែប និងគណៈកម្មការសហគមន៍ព្រៃឈើក្រសាំង ចុះល្បាតព្រៃសហគមន៍ បានប្រទះឃើញជនជនសង្ស័យ ២នាក់ កំពុងធ្វើសកម្មភាពប្រមូលផល អនុផលព្រៃឈើ ដោយប្រើប្រាស់រណាrយន្តចំនួន ២គ្រឿង គោយន្តចំនួន ២គ្រឿង គោយន្តទី១ ជារបស់ឈ្មោះ នុ សឹម ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិឆែបលិចឃុំឆែបមួយ ស្រុកឆែប ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន១៣សន្លឹក និងគោយន្តទី២ ជារបស់ឈ្មោះ ស្រី ស៊ា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន ១៧សន្លឹកស្ថិតនៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

កម្លាំងបានដកហូតគោយន្តកន្ត្រៃចំនួន ២គ្រឿង, រណាrយន្តចំនួន២គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង