ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវកៅស៊ូនៅរង្វង់មូល គុលស្ពានព្រែកសំរោង និងនៅលើស្ពានព្រែកសំរោង ខាងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅក្លាយជាផ្លូវដីខ្សាច់…???

118

ភ្នំពេញ៖ប្រជាជនអ្នកដំណើរតាមផ្លូវលេខ១១០និងអ្នកដំណើរឆ្លងកាត់លើស្ពានព្រែកសំរោងបានរាយការណ៍អោយដឹងនៅថ្ងៃទី០៨ខែ០៧ឆ្នាំ២០២១នេះថាគឺពួកគាត់មានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួនដោយឃើញឡានដឹកដីខ្សាច់ប្រភេទធុនធំបើកបរដឹកខ្សាច់ចេញពីដេប៉ូខ្សាច់នៅម្ដុំរង្វង់មូលគុលស្ពានព្រែកសំរោងខាងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនិងដេប៉ូខ្សាច់នៅស្របផ្លូវលេខ១១០នៅខាងក្រោមនិងខាងលើស្ពានព្រែកសំរោងដោយក្រុមឈ្មួញរកសុីដឹកជញ្ជូនដីខ្សាច់តាមឡានធុនធំទាំងអស់នោះបើកបរបោះពួយយ៉ាងលឿនដូចព្យុះតាមផ្លូវនិងស្ពានខាងលើនោះដោយដីខ្សាច់ហូរជ្រុះធ្លាក់ពីឡានខ្សាច់មកលើផ្លូវនិងស្ពានដូចបានឃើញនៅក្នុងរូបភាពនេះបង្កអោយប៉ះពាល់បរិស្ថាន និង បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែរដោយជិះម៉ូតូរអិលដីខ្សាច់តែក្រុមឈ្មួញនិងអាជ្ញាធរមូលដ្ឋានគាត់អត់ខ្វល់។ដូចនេះបងប្អូនអ្នកដំណើរគាត់សំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញគួរចុះមកពិនិត្យមើលផងព្រោះអីផ្លូវនិងស្ពានក្លាយជាគំនរខ្សាច់អស់ហើយៗម៉្យាងទៀតផ្លូវកៅស៊ូនៅអមសងខាងស្ពានព្រែកសំរោងរងការខូចជាអន្លើរៗដោយមិនអាចទ្រទម្ងន់កង់ឡានដឹកខ្សាច់ធុនធំដែលផ្ទុកទំងន់ជិត៤០តោនឯណោះក្នុងឡានដឹកខ្សាច់និមួយៗ។
ប្រជាជនអ្នកដំណើរគាត់បន្តទៀតថាគំនរខ្សាច់ឬពុំនូកខ្សាច់ប្រឡាក់ផ្លូវនិងស្ពានខាងលើនោះឃើញសភាពបែបនេះយូរយារណាស់មកហើយដោយមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះមកបោសសម្អាតអីសោះឬមួយទុកតាំងពិព័ណ៌ដីខ្សាច់ទុកអួតអោយមហាជនមើលហេសហេ!៕

អត្ថបទដែលជាប់ទាក់ទង