ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊យ ឆក់មិនបានហើយ ត្រូវជាប់ខ្នោះ របស់កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ

59

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បង្ក្រាបជនសង្ស័យម្នាក់ ធ្វើសកម្មភាពជិះម៉ូតូឆក់ទូរសព្ទដៃ កាលពីវេលាម៉ោង១៣ និង២០នាទីរសៀល ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២១ នៅចំនុចផ្លូវលេខ១៨២៨ ក្រុម២ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ដោយជនសង្ស័យម្នាក់នេះ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ធ័ ខណៈជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឌឹន វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅរោងសិប្បកម្មថ្មម៉ាតឆាងជីយុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសៃនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមាន COVID ។ សម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៍ខ្មៅសេរីឆ្នាំ២០០៩ ឡេីងឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-5461 ។
លោកអធិការខណ្ឌប្ញស្សីកែវ បានបន្តថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូកង់បីតាមបណ្តោយផ្លូវម៉ុងរិទ្ធី ពីកើតទៅលិច ពេលដល់ចំនុចកេីតហេតុខាងលើ មានជនសង្ស័យម្នាក់ជិះមាក Honda C125 ពណ៍ខ្មៅ បានជិះធ្វេីសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ដែ ពេលកំពុងជិះនៅលេីម៉ូតូកង់បី តែឆក់មិនបានសំរេច ហេីយជនរងគ្រោះស្រែក ក៏បានជួបនឹងកំលាំងល្បាត និងឃាត់ខ្លួនបានតែម្តង រីឯជនរងគ្រោះក៏ជិះម៉ូតូកង់បីទៅបាត់។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិត្តិវិធី ៕

អត្ថបទដែលជាប់ទាក់ទង