ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ដើមទ្រូង៥ហត្ថ

90

 

ភ្នំពេញ ៖​ ដើមទ្រូង ៥ហត្ថ គេតែងតែនិយាយចំអក ដល់មនស្សប្រុស ដែលមិនសូវក្លាហានថា ចរឹកមិនសមជាប្រុស ដែលមានដើមទ្រូង ៥ ហត្ថឡើយ ។

អ្នកដែលនិយាយបែបនេះ ទំនងជាមិនទាំងដឹងថា ដើមទ្រូង ៥ ហត្ថនោះ គេវាស់របៀបណា ហើយត្រូវយកខ្នាតអ្វីទៅវាស់ផង ។

ដោយសារពេលនេះ មានវ័យច្រើនហើយដូចជា ចង់ធ្វើអាចារ្យផងនោះ ទើបខិតខំស្វែងយល់ ពីអ្វីដែលពាក់ព័ន្ធជាមួយអាចារ្យ ឬ ព្រះសង្ឃនោះ ។

តាមពិតដើមទ្រូង ៥ ហត្ថ គេមិនយកម៉ែត្រឬ ខ្នាតអ្វីទៅវាស់នោះឡើយ ។
ដើមទ្រូង ៥ ហត្ថស្ដែងឡើង ដោយធម៌ចំនួន ៥ យ៉ាង ។
ទី១: គឺធម៌ចិញ្ចឹមមាតាបិតា ដែលនេះជាកាតព្វកិច្ច របស់បុត្របុត្រា បុត្រីគ្រប់ៗរូប ។
ទី ២: ធម៌ជួយកិច្ចការងារឪពុកម្ដាយ
ទី ៣: តម្កល់ពូជពង្សឲ្យបានល្អ
ទី៤: ទ្រព្យសម្បត្តិដែលម៉ែ ឪចែកឲ្យត្រូវយកមករកស៊ី ដោយសុចរឹតត្រឹមត្រូវ
និង ទី៥:បើម៉ែ ឪនៅមានជីវិតត្រូវ រកស៊ីចិញ្ចឹមគាត់ តែបើគាត់ស្លាប់ត្រូវធ្វើបុណ្យជូនគាត់ ។
បែបនេះទើបគេហៅថាកូនប្រុស ដែលមានដើមទ្រូង ៥ ហត្ថ៕

អត្ថបទដែលជាប់ទាក់ទង