ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលស្បៀងអាហារពី សប្បុរស់ជន ដើម្បីចូលរួម ផ្ដល់អំណោយបន្ដដក់ជនរងគ្រោះ ដោយជំងឺកូវិដ-១៩

45

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទទួលអង្ករចំនួន ១០តោន និងមី២០កេសធំ ពី សប្បុរស់ជន លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុនLIXIN GROUP នៅទីស្តីការក្រសួង កាលពីរសៀល ថ្ងៃព្រហស្បតិ៍១៤រោច ខែបឋមា សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋា ភិបាលកម្ពុជា និងក្នុងនាមលោកស្រី ផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល. ។ ស្បៀងអាហារនេះពិតជាមាន
សារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ-១៩ ។
លោកស្រីបានបន្តទៀតថា អំណោយសប្បុរសធម៌នេះ នឹងយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែ ច្រើន និងជោគជ័យក្នុងការងារមុខជំនួននៅកម្ពុជា ហើយក៏សូមឲ្យក្រុមហ៊ុមបន្តជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀតលើការងារមនុស្សធម៌ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង